ពាក្យពេចន៍ដ៏មានន័យពី ប្រាក់ មុន្នីឧត្តម ក្រោយកម្ពុជា ចាញ់ ម៉ាឡេស៊ី ៣-២ ល្ងាចមិញ!

នូ មករា November 21, 2016


ភ្នំពេញ៖ «ថ្ងៃនេះពួកយើងព្រមទទួលពាក្យបរាជ័យក្នុងការប្រកួតថ្ងៃនេះ ប៉ុន្តែពួកយើងមិនព្រមទទួលពាក្យប្រមាថ ដែលធ្វើឱ្យក្រុមទាំងមូលបាក់ទឹកចិត្តនោះទេ ពួកយើងនឹងតស៊ូឱ្យដល់ទីបញ្ចប់ ដើម្បីប្រទេសជាតិរបស់ពួកយើង» ។ នេះគឺជាពាក្យសម្ដីរបស់ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ដែលបានបង្ហោះលើទំព័រ Facebook ផ្ទាល់ខ្លួន បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាចាញ់ម៉ាឡេស៊ី ៣-២ នៅក្នុងជំនួបបើកឆាកពូលB នៃពាន AFF Suzuki Cup 2016 កាលពីល្ងាចមិញ ។

14543799_1799433476960819_1147842022759122622_o

ទន្ទឹមជាមួយការបង្ហោះពាក្យពេចន៍ដ៏មានន័យនេះ មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិគាំទ្រ និងមតិកែតម្រូវ ចំពោះទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោយបរាជ័យក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ។ មតិភាគច្រើនបានលើកឡើងថា ការបរាជ័យថ្ងៃបើកនេះ គឺក្រុមទាំងមូលធ្វើបានល្អច្រើន តែអ្វីដែលជាចំណុចខ្សោយ នៅត្រង់ប្រព័ន្ធការពារដែលមានការខ្វះខាតច្រើនធ្វើឲ្យគូប្រកួតមានឱកាសវាយបក ។ ប៉ុន្ដែលោក Lee Tae Hoon គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាវិញ បានលើកឡើងថា ការបរាជ័យនេះ គឺដោយសារកូនក្រុមរបស់លោកខ្វះទំនុកចិត្ត ។

14615614_1804440086460158_2763723309764685843_o

ទោះជាបែបនេះក្ដី កីឡាករនៃក្រុមជម្រើសជាតិកម្ពុជា បានសុំទោសអ្នកគាំទ្របស់ខ្លួនតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ហើយបានតាំងចិត្តធ្វើឲ្យបានល្អសម្រាប់ការប្រកួតក្រោយៗ ផងដែរ ។ ចំពោះការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 គឺក្រុមជម្រើសជាតិកម្ពុជា នៅសល់ ២ប្រកួតទៀត ពោលគឺត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែវិច្ឆិកា និងប្រកួតចុងក្រោយជួបក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។ ដូច្នេះសូមអ្នកគាំទ្រ កុំភ្លេចរង់ចាំទស្សនា និងបន្ដការគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ៕

capture

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត