លីគលំដាប់ទី២៖ ក្រុមជើងឯកកីឡាជាតិ ធ្វើឲ្យខេត្តព្រះសីហនុ ស្គាល់ពាក្យចាញ់លើកដំបូង

នូ មករា November 21, 2016


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានស្គាល់ពាក្យចាញ់ក្នុងយុទ្ធនាការប្រកួតពានក្របខណ្ឌលីគលំដាប់ទី២ ហើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមខេត្តសៀមរាប ដែលជាក្រុមជើងឯកកីឡាជាតិ លើកទី១ ដោយលទ្ធផល ១-០ នៅក្នុងសប្ដាហ៍ទី៤ កាលពីម្សិលមិញ គ្រាដែលក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមភ្ញៀវខេត្តកំពង់ឆ្នាំង ៤-១ ដើម្បីឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ។

15107439_1341329245917843_8750382484394642205_n

សម្រាប់ការប្រកួតសប្ដាហ៍ទី៤ ម្សិលមិញនេះ ក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅតែធ្វើបានល្អ បើទោះបីចាញ់ក្រុមភ្ញៀវខេត្តសៀមរាប ១-០ ក៏ដោយ ហើយការបរាជ័យនេះ បានធ្វើឲ្យក្រុមតំណាងខេត្តជាប់មាត់សមុទ្រនេះធ្លាក់មកឈរលេខរៀងទី២ មាន ៩ពិន្ទុ ខណៈរកបាន ៣ពិន្ទុរបស់ក្រុមជើងឯកកីឡាជាតិ ខេត្តសៀមរាប បានត្រឹមឡើងឈរលេខរៀងទី៤ និងមាន ៦ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ២ និងចាញ់២ ។

14657520_1326378880746213_4843391891960874753_n

ដោយឡែកក្រុមគិរីវង់សុខសែនជ័យ ពេលនេះបានសម្រេចបំណងឡើងគ្រងតំណែងកំពូលតារាងជាថ្មីវិញហើយ បន្ទាប់ពីយកឈ្នះក្រុមខេត្តកំពង់ឆ្នាំង ៤-១ ។ ជ័យជម្នះនេះបានជួយអតីតក្រុមសមាជិកលីគកំពូលកម្ពុជានេះ ឡើងឈរកំពូលតារាងសប្ដាហ៍ទី៤ និងមាន ៩ពិន្ទុដូចក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុដែរ បន្ទាប់ពីបញ្ចប់ការប្រកួត ៤លើកឈ្នះ៣ និងចាញ់១ ដូចគ្នា ។

14681646_1764466453803787_7222011765367174564_n

ចំណែកលទ្ធផល ២ប្រកួតផ្សេងទៀត គឺក្រុមអគ្គិសនីកម្ពុជា ប្រកួតស្មើក្រុមសាលាបាល់ទាត់ជាតិបាទី ១-១ និងក្រុមខេត្តស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាខេមរភូមិន្ទ ដោយលទ្ធផល ១-០ ។ ជាបណ្ដោះអាសន្នពេលនេះ ក្រុមអគ្គិសនីកម្ពុជា ឈរលេខ៣ និងមាន ៧ពិន្ទុ, ខេត្តស្វាយរៀង ឈរលេខ៦ និងមាន ៦ពិន្ទុ, ក្រុមសាលាបាល់ទាត់ជាតិបាទីឈរលេខ៧ និងមាន ៥ពិន្ទុ និងក្រុមមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាខេមរភូមិន្ទ បន្ដឈរបាតតារាងគ្មានពិន្ទុរាប់នៅឡើយ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត