AFF Suzuki Cup៖ ចាំមើលលោក Lee អាចធ្វើឲ្យគ្រូម៉ាឡេស៊ីភ្លឺភ្នែកបានទេល្ងាចនេះ?

នូ មករា November 20, 2016


ភ្នំពេញ៖ ជំនួបបើកឆាកពូលB រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2016 នឹងធ្វើឡើងនាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកានេះហើយ ហើយក៏ជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ និងទន្ទឹងចង់ដឹងលទ្ធផលផងដែរ បន្ទាប់ពីគ្រូបង្វឹកក្រុមម៉ាឡេស៊ីលោក Ong Kim Swee ចាត់ទុកជាជំនួបដ៏ងាយស្រួលនោះ ។

2016 AFF Suzuki Cup Qualification Round Match between Cambodia vs Laos in National Olympic Stadium Phnom Penh, Cambodia in 15 October 2016

ចាំមើលតើលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នឹងប្រើប្រាស់យុទ្ធសាស្ដ្រអ្វី ដើម្បីធ្វើឲ្យគ្រូបង្វឹកក្រុមម៉ាឡេស៊ីខាងលើ ភ្លឺភ្នែកក្រោយបញ្ចប់ការប្រកួតបើកឆាកល្ងាចនេះ? លោក Ong Kim Swee ធ្លាប់បានលើកឡើងថា លោកគ្មានការព្រួយបារម្ភចំពោះកម្ពុជាឡើយ ព្រោះលោកមើលមិនឃើញពីចំណុចខ្លាំងរបស់កម្ពុជា ហើយក្រុមលោកក៏បានត្រៀមខ្លួនជាស្រេច ដើម្បីឈានទៅគ្រងតំណែងជើងឯកថ្មីទៀតផង ។

SINGAPORE - OCTOBER 13: Cambodia team coach Lee Tae Hoon of South Korea speaks at the post match press conference after the FIFA 2018 World Cup Qualifier match between Singapore and Cambodia at the National Stadium on October 13, 2015 in Singapore. (Photo by Lionel Ng/Getty Images)

ក្រោយការលើកឡើងបែបមិនខ្លាចញញើតបែបនេះ លោក Lee បានថ្លែងថា ថ្វីត្បិតការប្រមូលផ្ដុំត្រៀមប្រកួតវគ្គចែកពូលរបស់កម្ពុជា មានការធ្លាក់ចុះបន្ដិចក៏ពិតមែន ប៉ុន្ដែលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជាស្វែងរក ៣ពិន្ទុនៅថ្ងៃបើកឆាកឲ្យបាន ព្រោះនេះគឺជាការប្រកួតដ៏សំខាន់ ដើម្បីបន្ដក្ដីសង្ឃឹមឆ្ពោះទៅវគ្គបន្ដ ។ តែយ៉ាងណាលោកមិនទាន់បង្ហើបពីទម្រង់លេង និងក្ដីសង្ឃឹមយកឈ្នះគូប្រកួតល្ងាចនេះឡើយ ។

AFF Suzuki Cup

គួរបញ្ជាក់ថា ការប្រកួតបើកឆាកពូលB នៃពានរង្វាន់ AFF Suzuki Cup 2016 រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើឡើងនៅកីឡដ្ឋាន Thuwunna នៃទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ហើយបន្ទាប់ពីការប្រកួតនេះ ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក៏ត្រូវបើកកីឡដ្ឋានក្នុងទឹកដីនេះដដែរ ដើម្បីទទួលក្រុមជម្រើសជាតិវៀតណាម នៅវេលាម៉ោង ៦៖៣០នាទីល្ងាចនេះផងដែរ ៕

15139257_930044260460861_1985335441_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត