AFF Suzuki Cup: ប្រវត្តិ និងស្នាដៃខ្លះៗនៃគ្រូបង្វឹករបស់ក្រុមទាំង ៤ នៅពូល B

នូ មករា November 19, 2016


មីយ៉ាន់ម៉ា៖ ក្រុមជម្រើសជាតិកម្ពុជាដែលស្ថិតនៅក្នុងពូល B នៃការប្រកួតវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេសុី នាថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះហើយ។ មុននឹងការប្រកួតឈានចូលមកដល់ យើងខ្ញុំសូមជម្រាបជូនលោកអ្នកនូវប្រវត្តិខ្លះៗរបស់គ្រូបង្វឹកទាំង ៤ រូបដែលនឹងត្រូវដឹកនាំកូនក្រុមរបស់ខ្លួនដើម្បីប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ដ៏ធំជាងគេនៅក្នុងតំបន់អាស៊ាននេះ។

aff-suzuki-cup-2016
១. លោក Gerd Zeise គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា៖ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដ៏រូបនេះធ្លាប់បំពេញការងារនៅក្លឹប Hertha Berlin និង Energie Cottbus របស់អាល្លឺម៉ង់ដ៏ មុននឹងធ្វើដំណើរមកទ្វីបអាសុីដើម្បីដឹកនាំក្រុមមួយចំនួននៅប្រទេសជប៉ុន, កូរ៉េខាងត្បូង, ចិន, វៀតណាម និង ម៉ាល់ឌីវ រួចទើបសម្រេចចុះកិច្ចសន្យាជាគ្រូបង្វឹករបស់ជម្រើសជាតិមីយ៉ាន់ម៉ា នាឆ្នាំ២០១០ ។ នៅក្រោមការដឹកនាំរបស់ខ្លួន លោក Gerd Zeise បានជួយឱ្យក្រុម U-19 មីយ៉ាន់ម៉ា បានឆ្លងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត AFC Championship 2014, ចូលរួមវគ្គជម្រុះ FIFA U-20 World Cup 2015 ក៏ដូចជាបានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ SEA Games ផងដែរ។

SUWON, SOUTH KOREA - NOVEMBER 12:  Myanmar head coach Gerd Zeise attends during the 2018 FIFA World Cup Qualifier Round 2 Group G match between South Korea and Myanmar at the Suwon World Cup Stadium on November 12, 2015 in Suwon, South Korea.  (Photo by Chung Sung-Jun/Getty Images)

២. លោក Lee Tae-hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា៖ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានចូលមកដឹកនាំក្រុមគោព្រៃកម្ពុជាជាលើកទី២ បន្ទាប់មិនសូវជាទទួលបានជោគជ័យឡើយក្នុងការដឹកនាំដំបូងនាឆ្នាំ២០១០ ដល់ឆ្នាំ២០១២ កន្លងទៅ។ ដោយមានអតីតភាពជាជំនួយការគ្រូបង្វឹករបស់ក្រុមកូរ៉េខាងត្បូងផងនោះ លោក Lee បានធ្វើឱ្យកូនក្រុមរបស់ខ្លួនមានភាពល្អប្រសើរឡើងជាលំដាប់ទាំងផ្នែកកាយសម្បទា ព្រមទាំងបច្ចេកទេសនៅលើទីលានផងដែរ។ ជាមួយគ្នានេះដែរ អ្វីដែលគេអាចមើលឃើញនោះគឺ គ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះ បាននាំមកនូវបែបផែនដឹកនាំ រួមទាំងការបង្វឹកដល់កូនក្រុមរបស់ខ្លួនដោយអនុវត្តតាមវិធីសាស្ត្រដែលវិស័យបាល់ទាត់កូរ៉េធ្លាប់ធ្វើកន្លងមក។ ផ្តើមចេញពីក្រុមដ៏ខ្សោយមួយក្នុងតំបន់ លោក Lee បានដឹកនាំក្រុមមួយនេះ បោះជំហានទៅមុខជានិច្ច ជាពិសេសនៅពេលនេះសមាជិកក្រុមម្នាក់ៗសុទ្ធតែមានឆន្ទៈរឹងមាំ និងមានភក្តីភាពចំពោះក្រុមហើយព្យាយាមប្រយុទ្ធយ៉ាងស្វិតស្វាញរហូតដល់នាទីចុងក្រោយ។ មួយទៀតនោះគឺលោក Lee បានប្រើនូវទម្រង់ដែលគេមិនសូវជាបានជួបប្រទះនោះឡើយនៅក្នុងតំបន់អាសុីអាគ្នេយ៍នេះ (ក្បូួន ៣-៥-២) ។
SINGAPORE - OCTOBER 13:  Cambodia team coach Lee Tae Hoon of South Korea speaks at the post match press conference after the FIFA 2018 World Cup Qualifier match between Singapore and Cambodia at the National Stadium on October 13, 2015 in Singapore.  (Photo by Lionel Ng/Getty Images)

៣. លោក Ong Kim Swee គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេសុី៖ អតីតកីឡាកររបស់ក្លឹប Malacca, Sarawak និង Sabah រូបនេះមានប្រវត្តិជោគជាំក្នុងវិស័យបាល់ទាត់ ព្រមទាំងធ្លាប់ជាសមាជិកនៃក្រុមជម្រើសជាតិម៉ាឡេសុីក្នុងការប្រកួតអូឡាំពិកផងដែរ មុននឹងរងរបួសហើយសម្រេចចិត្តចូលនិវត្តន៍នៅវ័យជាង ២០ ឆ្នាំនោះ។ បុរសវ័យ ៤៥ ឆ្នាំនេះធ្លាប់ដឹកនាំក្រុម Malacca មុននឹងចូលមកបង្វឹកក្រុមថ្នាលយុវជនជម្រើសជាតិ និងឡើងធ្វើជាគ្រូបង្គោលក្រុមឈុតធំកាលពីឆ្នាំ២០១៥ កន្លងទៅនេះ។

1022-6666666666666x767__origin__0x0_datuk_ong_kim_swee

 

 

៤. លោក Nguyen Huu Thang គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម៖ គ្រូបង្វឹករូបនេះបានចំណាយពេលជាច្រើនឆ្នាំជាសមាជិកក្រុមជម្រើសជាតិវៀតណាម និងបានបញ្ចប់អាជីពជាកីឡាករនៅក្លឹប Lam Nghe An កាលពីឆ្នាំ២០០៥ បន្ទាប់ពីបានបង្ហាញខ្លួនជាង ២៥០ លើករួចមក។ លោកបានចូលមកដឹកនាំក្រុមជម្រើសជាតិបន្តពីគ្រូបង្វឹកជនជាតិជប៉ុន Toshiya Miura កាលពីអំឡុងខែមីនា ឆ្នាំ២០១៦ នេះ៕hlv-nguyen-huu-thang-4

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត