ភ្នំពេញក្រោន ណាត់ណាហ្គាកម្ដៅសាច់ដុំល្ងាចនេះ ត្រៀមពាន CACF នៅចិន

នូ មករា November 19, 2016


ភ្នំពេញ៖ អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន នៅវេលាម៉ោង ៣: ៣០នាទីរសៀលនេះនឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមណាហ្គាវើល ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតពានអន្ដរជាតិមួយ នៅខេត្តណានជីងប្រទេសចិននាខែធ្នូខាងមុខ គឺពាន China-Asean Cities Invitation Tournament 2016 (CACF) ។

15027378_640755082763779_1866454490910710710_n

ជំនួបមិត្តភាពរវាងក្លឹបលំដាប់លីគកំពូលខាងលើនេះ នឹងធ្វើឡើងនៅលើទីលាន RSN របស់ម្ចាស់ផ្ទះភ្នំពេញក្រោនហើយអ្នកគាំទ្រអាចចូលរួមបានដោយសេរី មិនមានការលក់សំបុត្រអ្វីឡើយ ។ ការប្រកួតនេះដែរ វាជាឱកាសដ៏ល្អមួយ ដែលភ្នំពេញក្រោនត្រូវធ្វើតេស្ដសមត្ថភាពកីឡាករកូរ៉េខាងត្បូង ៣នាក់(Park Ji Han, Jeong Hee Jong និង An Sang Min)សម្រាប់ជ្រើសមកលេងរដូវកាលក្រោយផងដែរ ។

12871473_529962000509755_8941730703486453957_n

បើយោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោនកន្លងមក ក៏បានបញ្ជាក់ឲ្យដឹងដែរថា ពាន CACF នឹងចាប់ផ្ដើមពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែធ្នូខាងមុខនេះ ដោយមាន ៤ក្រុមចូលរួម ដូចជាក្រុមភ្នំពេញក្រោន, Nam Dinh, Army United និងក្រុម Guangzi Longguida របស់ម្ចាស់ផ្ទះចិន ហើយក្រុមនីមួយៗ ត្រូវធ្វើការប្រកួតវិលជុំ បន្ទាប់មកក្រុមណាសន្សំពិន្ទុបានខ្ពស់ជាងគេនឹងក្លាយជាជើងឯកតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត