Sponsor Futsal Cup 2016 ផ្តើមប្រកួតនៅមណ្ឌលបាត់ដំបងដោយមាន ៤៤ ក្រុមចូលរួម

នូ មករា November 18, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup 2016 សម្រាប់មណ្ឌលបាត់ដំបងបានចាប់ផ្ដើមប្រកួតហើយនៅថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកា នេះ ដែលជាមណ្ឌលទី៣ ក្នុងការប្រកួតជម្រុះដើម្បីរក ២ក្រុមដែលខ្លាំងសម្រាប់ឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញដែលមានចំនួនសរុប ១០ក្រុម ។ សម្រាប់មណ្ឌលបាត់ដំបងនេះការប្រកួតត្រូវធ្វើនៅទីលាន Sporting Galaxy Club (វាលស្រែ១០០) ។ លោកសឹម សានត្រាន ដែលជាអ្នកគ្រប់គ្រងការប្រកួតបានឲ្យដឹងថា មណ្ឌលបាត់ដំបងមានក្រុមចូលរួមចំនួន ៤៤ក្រុម ដោយការប្រកួតដែលមានរយៈពេល១៥នាទី ២ ដង ហើយក្រុមដែលចាញ់គឺត្រូវហាលអាវ ចំណែកឯក្រុមឈ្នះត្រូវឡើងប្រកួតបន្តទាល់តែនៅសល់២ក្រុមចុងក្រោយហើយ២ក្រុមចុងក្រោយនេះនឹងបានឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមួយគ្នាប៉ុន្តែទាំង ២ក្រុមក៏ត្រូវតែលេងយកចំណាត់ថ្នាក់ដែរ ។

dscn0652-800x600
សូមបញ្ជាក់ថា មណ្ឌលចំនួន៣ ហើយដែលបានធ្វើការប្រកួតជម្រុះរួចរាល់នោះគឺ មណ្ឌលខេត្តកណ្ដាលដែលមាន ២ក្រុមកក់កៅអីទុកគឺ Victory FC និងក្រុម Daun Penh FC រីឯមណ្ឌលភ្នំពេញដែលកក់កៅអីទុកនោះគឺក្រុម Ov Mal True Brands និង RollingFC ។ ចំពោះមណ្ឌលសៀមរាបក្រុមដែលដណ្ដើមបានកៅអីសម្រាប់ឡើងលេងផ្ដាច់ព្រ័ត្រនោះមានក្រុម សៀមរាបFC និង ក្រុមអង្គរ Legent ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត