AFF Suzuki Cup: កីឡាករសំខាន់ៗ ទាំង ១២ រូបនៅក្នុងពូល B

នូ មករា November 18, 2016


មីយ៉ាន់ម៉ា៖ ការប្រកួតវគ្គជម្រុះពាន AFF Suzuki Cup 2016 នឹងត្រូវចាប់ផ្តើមនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះហើយ ជាមួយគ្នានេះដែរ សម្រាប់ពូល B ដែលរួមមាន កម្ពុជា ម៉ាឡេសុី វៀតណាម និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា នោះគេសង្កេតឃើញមានកីឡាករសំខាន់ៗ (Key player) ជាច្រើនរូបដូចជា៖

១. កីឡាករ Kyi Lin (មីយ៉ាន់ម៉ា)៖ ខ្សែបម្រើវ័យ ២៤ ឆ្នាំ ធ្លាប់បានជួយឱ្យក្រុម Yangon United ឈ្នះពានលីគកំពូលមីយ៉ានម៉ាចំនួន ៤ លើក និងត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ឆ្នើមមួយរូបនៅក្នុងប្រទេសនេះ។ កីឡាករ Kyi Lin ត្រូវបានគេស្គាល់ច្រើនបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងការប្រកួត 2012 Suzuki Cup ដោយជួយឱ្យក្រុមរបស់ខ្លួនបានស្មើ ១-១ ក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាម។

a

២. កីឡាករ Kaung Sett Naing (មីយ៉ាន់ម៉ា)៖ ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ កំពុងលេងឱ្យក្លឹប Samut Sakhon នៅលីគទី២ នៃប្រទេសថៃ និងទទួលបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងព្រឹត្តិការណ៍ 2015 SEA Games ។

b

៣. កីឡាករ Aung Thu (មីយ៉ាន់ម៉ា)៖ ខ្សែប្រយុទ្ធរូបនេះបានទទួលការកោតសរសើរក្រោយពីបានជួយឱ្យក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានចូលទៅលេងក្នុងព្រឹត្តិការណ៍ FIFA U-20 World Cup ជាលើកដំបូង។

c

៤. កីឡាករ Le Cong Vinh (វៀតណាម)៖ កីឡាកររបស់ក្លឹប Becamex Bình Duong រូបនេះក្លាយជាវីរបុរសនៃវិស័យបាល់ទាត់ប្រទេសវៀតណាមបន្ទាប់ពីបានជួយឱ្យក្រុមរបស់់ខ្លួនឈ្នះក្រុមជម្រើសជាតិថៃ និងបានគ្រងតំណែងជើងឯក AFF Suzuki Cup ជាលើកដំបូងកាលពីឆ្នាំ២០០៨ រួចមក។

cv-ct-bd

៥. កីឡាករ Cong Phuong (វៀតណាម៖ កីឡាកររូបនេះមានរហស្សនាមថា Messi របស់វៀតណាម និងកំពុងលេឱ្យក្លឹប Mito Hollyhock នៅលីគទី២ របស់ជប៉ុន និងបានជួយឱ្យក្រុម U-23 វៀតណាមបានឡើងទៅលេងវគ្គជម្រុះ  AFC U-23 Championship កាលពីឆ្នាំមុនផងដែរ។

congphuong_u23_cele_xots

៦. កីឡាករ Nguyen Van Quyet (វៀតណាម)៖ ខ្សែប្រយុទ្ធរូបនេះកំពុងតែក្តោបក្តាប់កំណត់ត្រាទាត់បញ្ចូលទីបានច្រើនជាងគេដោយរកបាន ៦០ គ្រាប់ឱ្យក្លឹប Hanoi T&T ក្នុងការប្រកួតជិត ១៤០ លើកនេះ។ កីឡាកររូបនេះបានធ្វើឱ្យគេភ្ញាក់ផ្អើលរួចមកហើយកាលពីការប្រកួត AFF Suzuki Cup ជាពេលដែលរូបគេរកបាន ១គ្រាប់ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមម៉ាឡេសុីនោះ។

d

៧. កីឡាករ ប្រាក់ មុនីឧត្តម ៖ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបគេបង្ហាញនូវទម្រង់លេងដ៏ល្អនាពេលកន្លងមក ពិសេសបានដើរតួនាទីដ៏សំខាន់ក្នុងការសហការជាមួយមិត្តរួមក្រុមដទៃទៀតដើម្បីស្វែងរកគ្រាប់បាល់ដល់ក្រុមជម្រើសជាតិរបស់ខ្លួន។

14612469_1800068353563998_7067122103304163482_o

៨. កីឡាករ ចាន់ វឌ្ឍនាកា ៖ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយរបស់កម្ពុជានេះត្រូវបានគេមើលឃើញថា គឺជាកីឡាករមួយរូបដែលមានទេពកោសល្យ និងមានស្នាដៃជាច្រើនក្នុងវិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្ននេះ។ ក្រៅពីជាម្ចាស់ស្បែកជើងមាសនៃលីគកំពូលកម្ពុុជាប្រចាំរដូវកាល២០១៦ រូបគេក៏ធ្លាប់រកបានគ្រាប់បាល់ចំនួន ២៤ គ្រាប់ពីការប្រកួតអន្តរជាតិនានាផងដែរ។

cambodia_star_player

៩. កីឡាករ ទិត្យ ឌីណា៖  កីឡាកររូបនេះគឺជាអ្នកជួយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរបស់ខ្លួនបានជាច្រើនលើកក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup កាលពីពេលថ្មីៗនេះ ពិសេសក្នុងជំនួបជាមួយក្រុមទីម័រខាងកើតតែម្តង។

1476638485

 

១០. កីឡាករ Amri Yahyah (ម៉ាឡេសុី)៖ កីឡាករដ៏មានប្រជាប្រិយរូបនេះទាត់បញ្ចូលទីបានជាង ៤០០ គ្រាប់ឱ្យក្លឹប Selangor FA និង Johor Darul Ta’zim ព្រមទាំងធ្លាប់បានជួយឱ្យក្រុមជម្រើសជាតិម៉ាឡេសុីបានឈ្នះពាន AFF Suzuki Cup ជាលើកដំបូងកាលពីឆ្នាំ២០១០ ផងដែរ។

e

១១. កីឡាករ Safee Sali (ម៉ាឡេសុី)៖  កីឡាករជើងចាស់រូបនេះរកបានគ្រាប់បាល់ជាង ៣០០ គ្រាប់នៅក្នុងអាជីពរបស់ខ្លួន និងធ្លាប់បានជួយឱ្យក្រុមជម្រើសជាតិម៉ាឡេសុីបានឈ្នះពាន AFF Suzuki Cup ជាលើកដំបូងកាលពីឆ្នាំ២០១០ ផងដែរ។

f

១២. កីឡាករ Baddrol Bakhtiar (ម៉ាឡេសុី)៖ អតីតយុវជនរបស់ក្លឹប Chelsea វ័យ ២៨ ឆ្នាំរូបនេះធ្លាប់់ជួយក្រុមជម្រើសជាតិរបស់ខ្លួនជាច្រើនលើកដូចជាក្នុងព្រឹត្តិការណ៍ SEA Games នាឆ្នាំ២០០៩ និង ២០១០ ក៏ដូចជា AFF Suzuki Cup កាលពីឆ្នាំ២០១៤ ផងដែរ៕

g

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត