អ្នកចាត់ការក្រុមគោព្រៃកម្ពុជា៖ «វៀតណាម គឺជាឧបសគ្គធំក្នុងពាន AFF Suzuki Cup 2016 នេះ!»

នូ មករា November 17, 2016


ភ្នំពេញ៖ លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការឈានដល់វគ្គចែកពូលនៃពាន AFF Suzuki Cup 2016 ឆាប់ៗខាងមុខនេះ គឺជាបេសកកម្មដ៏ពិសេសមួយ ដែលក្រុមគោព្រៃកម្ពុជា ត្រូវបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រស្វែងរកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបគូប្រជែង ៣ក្រុម រួមមានក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ។

2016 AFF Suzuki Cup Qualification Round Match between Cambodia vs Laos in National Olympic Stadium Phnom Penh, Cambodia in 15 October 2016

ស្របពេលការត្រៀមខ្លួនចូលរួមប្រកួតពានថ្នាក់តំបន់នេះដែរ លោក ឆាំង ពិសិដ្ឋ បានលើកឡើងថា ក្នុងចំណោមគូប្រជែងទាំង ៣ក្រុមខាងលើ លោកបានចាត់ទុកក្រុមជម្រើសជាតិវៀតណាម គឺជាឧបសគ្គធំជាងគេ ខណៈលោកមើលឃើញសមត្ថភាពក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងម៉ាឡេស៊ី គឺប្រហាក់ប្រហែលគ្នា អាចប្រកួតប្រជែងគ្នាបាន ។ ហេតុនេះបើសិនកម្ពុជា អាចទប់ទល់ជាមួយវៀតណាមបាន នោះកម្ពុជានឹងមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គបន្ដ ។

vietnam

គួរបញ្ជាក់ថា ការប្រកួត AFF Suzuki Cup 2016 នឹងចាប់ផ្ដើមចុងសប្ដាហ៍នេះហើយ ដោយកម្ពុជា ស្ថិតក្នុងពូលB ត្រូវប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកានេះ ខណៈគូប្រកួតបើកឆាករបស់ក្រុមគោព្រៃកម្ពុជានោះ គឺក្រុមម៉ាឡេស៊ី បន្ទាប់មកទើបកម្ពុជា បន្ដជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែវិច្ឆិកា និងប្រកួតចុងក្រោយជួបក្រុមវៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ។ ការប្រកួតនេះ ក្រុមណាសន្សំពិន្ទុខ្ពស់ជាងគេ ២ក្រុមនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត