ស៊ុន សុវណ្ណរិទ្ធី ចុះកុងត្រា ១ឆ្នាំជាមួយបឹងកេត និងប្ដេជ្ញាការពារតំណែងជើងឯកក្លឹបថ្មីឲ្យបាន

នូ មករា November 17, 2016


ភ្នំពេញ៖ កីឡាករ ស៊ុន សុវណ្ណរិទ្ធី បានសម្រេចកិច្ចសន្យារយៈពេល ១ឆ្នាំជាផ្លូវការជាមួយក្លឹបបឹងកេតអង្គរហើយ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ហើយអតីតខ្សែការពារជើងចាស់នៃក្លឹបណាហ្គាវើលរូបនេះ ថែមទាំងបានប្ដេជ្ញាចិត្តជួយបឹងកេត ការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ឲ្យបានទៀតផង ។

15027453_1332145956830495_1713511903811717527_n

យោងតាមការជូនដំណឹងលើ Page ផ្លូវការរបស់ក្លឹបបឹងកេត បានបញ្ជាក់ថា៖ «រិទ្ធី បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយបឹងកេតអង្គរ ហើយកីឡាករលេងបានច្រើនតំណែងរូបនេះប្ដេជ្ញាថានឹងព្យាយាមហ្វឹកហាត់ឲ្យខ្លាំងជាងមុនទ្វេដង ដើម្បីសម្របខ្លួនជាមួយក្រុមឲ្យបានឆាប់រហ័ស និងត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់អន្ដរជាតិសំខាន់ៗនាពេលខាងមុខ ក៏ដូចជាការត្រៀមសម្រាប់ការប្រកួតពានលីគកំពូលនិងពានសម្ដេចនៅរដូវកាលខាងមុខផងដែរ» ។

15032230_1332145326830558_8023070744464607756_n

ជាមួយនឹងការមករួមរស់ជាមួយក្លឹបជើងឯក ២ជំនាន់នេះដែរ ស៊ុន សុវណ្ណរីទ្ធី មានការតាំងចិត្ត និងមានជំនឿចិត្តយ៉ាងមុតមាំថា៖ «ខ្ញុំមកទីនេះគឺដើម្បីលើកពាន គឺជួយបឹងកេតអង្គរឲ្យលើកពានពីរឆ្នាំជាប់ៗគ្នាតែម្ដង ។ ខ្ញុំសន្យាថានឹងប្រឹងប្រែងឲ្យអស់លទ្ធភាពមិនឲ្យអ្នកគាំទ្រទាំងអស់គ្នាអស់សង្ឃឹមឡើយ» ។ នេះគឺជាការលើកឡើងរបស់អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើ បន្ទាប់ពីចុះកុងត្រារួចរាល់មក ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត