AFF Suzuki Cup: ចាន់ វឌ្ឍនាកា ស្ថិតក្នុងចំណោមកីឡាករទាំង ១០ រូបដែលអាចឈ្នះពានស្បែកជើងមាសឆ្នាំនេះ!

នូ មករា November 17, 2016


មីយ៉ាន់ម៉ា៖ ខណៈដែលការប្រកួតវគ្គជម្រុះតាមពូលនៃពាន AFF Suzuki Cup 2016 កាន់តែខិតជិតដល់ហើយនោះ គេបានសម្លឹងឃើញកីឡាករ ១០ រូបដែលសុទ្ធតែជាបេក្ខភាពដែលអាចដណ្តើមបានពានរង្វាន់ស្បែកជើងមាស (Golden Boot) ប្រចាំព្រឹត្តិការណ៍នេះ ហើយពួកគេទាំងនោះសុទ្ធតែជាកីឡាករឆ្នើមៗមកពីបណ្តាក្រុមជម្រើសជាតិមួយចំនួនដូចជាថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេសុី វៀតណាម សិង្ហបុរី និង កម្ពុជា ជាដើម។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កីឡាករសិង្ហបុរី Noh Alam Shah ដែលបានគ្រងពានរង្វាន់នេះកាលពីឆ្នាំ២០០៧ គឺជាជ័យលាភីតែម្នាក់គត់ដែលមានចំនួនគ្រាប់បាល់ច្រើនជាងគេពោលគឺរហូតដល់ ១០ គ្រាប់ ខណៈដែលអ្នកផ្សេងទៀតដូចជាកីឡាករ Safee Sali  (២០១០), និង Teerasil Dangda (២០១២) ជាដើមរកបានត្រឹមតែ ៥ គ្រាប់ប៉ុណ្ណោះ។

0

នៅក្នុងឆ្នាំនេះបេក្ខភាពដែលអាចនឹងគ្រងតំណែងស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2016 រួមមាន៖

១. Teerasil Dangda (ថៃ) ៖ កីឡាករវ័យ ២៨ ឆ្នាំរូបនេះគឺជាជ័យលាភីតែម្នាក់គត់ដែលធ្លាប់បានគ្រងតំណែងជាម្ចាស់ស្បែកជើងមាស ២ លើកតែម្នាក់ឯងកាលពីឆ្នាំ២០០៨ និង ២០១២ មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ រូបគេក៏បានទាត់បញ្ចូលទីក្រុមជម្រើសជាតិអូស្ត្រាលីបាន ២ គ្រាប់តែម្នាក់ឯងផងដែរ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនៅតំបន់អាសុីនោះ។

201611111115-wc2018qf-thailand-vs-aus-14

២. Khairul Amri (សិង្ហបុរី)៖ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមមួយរូប និងធ្លាប់បានជួយក្រុមជម្រើសជាតិសិង្ហបុរីជាច្រើនផងដែរដូចជាការឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួតសុីហ្គេមឆ្នាំ២០០៧ ព្រមទាំងការឈ្នះជើងឯកជាលើកទី៣ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2007 ផងដែរ។

1

៣. Javier Patino (ហ្វីលីពីន)៖ ខ្សែប្រយុទ្ធកូនកាត់ហ្វីលីពីន-អេស្ប៉ាញរូបនេះធ្លាប់ទាត់បញ្ចូលទីកម្ពុជាបាន ២ គ្រាប់កាលពីការប្រកួតវគ្គជម្រុះពាន AFC Challenge Cup នាឆ្នាំ២០១៤ និងធ្លាប់លេងឱ្យក្រុម Buriram United ពីឆ្នាំ២០១៣-២០១៥ (រកបាន ៣៥គ្រាប់) ហើយកំពុងលេងឱ្យក្លឹប Henan Jainye នៅក្របខណ្ឌ Chinese Super League របស់ប្រទេសចិន។

javier-patic3b1o

៤. Phil Younghusband (ហ្វីលីពីន)៖ អតីតយុវជនរបស់ក្លឹប Chelsea រូបនេះធ្លាប់រកបាន ៦ គ្រាប់ក្នុង ៤ ប្រកួតនៃពាន AFF Suzuki Cup  និងបានជាប់ក្នុងបញ្ជីឈ្មោះកីឡាករឆ្នើុមនៃព្រឹត្តិការណ៍នេះផងដែរ។

phil-younghusband1

៥. Boaz Solossa (ឥណ្ឌូនេសុី)៖ កីឡាករជំនាញជើងឆ្វេងរូបនេះមានកំណត់ត្រាទាត់បញ្ចូលទីល្អនៅក្នុងការប្រកួតលីគនៃប្រទេសឥណ្ឌូនេសុី និងធ្លាប់ជួយឱ្យក្រុមជម្រើសជាតិរបស់ខ្លួនបានឈ្នះក្នុងការប្រកួតអន្តរជាតិមួយចំនួនផងដែរ។

Selebrasi striker Persipura Boaz Sallosa setelah mencetak gol pertama ke gawang Mitra Kukar pada babak penyisihan grup B di stadion Kanjuruhan Malang, 20/01/15. Persipura menang 4-1. Farid Fandi/Jawa Pos

៦. Kyaw Ko Ko (មីយ៉ាន់ម៉ា)៖ ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងបញ្ជីឈ្មោះ  “World’s Best Top Scorers” ដោយស្ថាប័ន The International Federation of Football History & Statistics (IFFHS) កាលពីឆ្នាំ២០១៤ និងជាកីឡាករឆ្នើមមួយរូបនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

817792_heroa

៧. Win Naing Soe (មីយ៉ាន់ម៉ា)៖ កីឡាកររបស់ក្លឹប Yadanarbon FC រូបនេះជាម្ចាស់ស្បែកជើងមាសនៃលីគកំពូលមីយ៉ាន់ម៉ារដូវកាលនេះបន្ទាប់ពីរកបានគ្រាប់បាល់ ២២ គ្រាប់រួចមក។

wns

៨. Le Cong Vinh (វៀតណាម)៖ ប្រធានក្រុមជម្រើសជាតិវៀតណាមរូបនេះជាប់លេខរៀងទី៤ នៃបញ្ជីឈ្មោះកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៃព្រឹត្តិការណ៍ AFF Suzuki Cup នាឆ្នាំកន្លងមក និងធ្លាប់ជួយឱ្យក្រុមរបស់ខ្លួនបានឈ្នះពាន AFF Suzuki Cup នេះជាលើកដំបូងកាលពីឆ្នាំ២០០៨ ផងដែរ។

cv-ct-bd

៩. Ahmad Hazwan Bakri (ម៉ាឡេសុី)៖ ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករវ័យក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្រវិស័យបាល់ទាត់របស់ប្រទេសម៉ាឡសុីដែលរកបានគ្រាប់បាល់ hatrick កាលពីការប្រកួតមិត្តភាពជាមួយក្រុមជម្រើសស្រីលង្កានាឆ្នាំ២០១២  ជាពិសេសគេតែងតែរកបានគ្រាប់បាល់ជានិច្ចនៅរៀងរាល់ ២ ប្រកួតឱ្យក្រុមជម្រើសជាតិរបស់ខ្លួន។

dcx_doc6p9g9y0parkpfryqcpi

១០. Chan Vathanaka (កម្ពុជា)៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជារូបនេះអាចនឹងក្លាយជាគូប្រជែងរបស់កីឡាករផ្សេងទៀតដើម្បីដណ្តើមយករង្វាន់ស្បែកជើងមាសបន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អនាពេលកន្្លងមក។ រូបគេក៏ជាម្ចាស់ស្បែកជើងមាសនៃលីគកំពូលកម្ពុជារដូវកាល២០១៦ ផងដែរ៕

cambodia_star_player

អត្ថបទ៖ មករា

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត