តើល្ងាចនេះគោព្រៃកម្ពុជា អាចផ្តួល តោសិង្ហបុរី ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រជាង ៤០ ឆ្នាំរបស់ខ្លួនបានទេ?

នូ មករា November 13, 2016


សិង្ហបុរី៖ ក្រុមតោសិង្ហបុរី នឹងបើកទ្វារកីឡដ្ឋាន Bishan របស់ខ្លួន ដើម្បីទទួលក្រុមភ្ញៀវគោព្រៃកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិនាវេលាម៉ោង ៦: ៤៥ នាទីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា។ ការប្រកួតនេះគឺជាការកម្តៅីសាច់ដុំលើកចុងក្រោយរបស់ក្រុមទាំងពីរដើម្បីត្រៀមខ្លួនចូលរួមវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះហើយ។

14612469_1800068353563998_7067122103304163482_o

គួររំលឹកថា អស់រយៈពេល ៤៤ ឆ្នាំកន្លងមកនេះ ពោលគឺគិតចាប់តាំងពីឆ្នាំ១៩៧២ មក ក្រុមជម្រើសជាតិកម្ពុជាធ្លាប់បានឈ្នះក្រុមជម្រើសជាតិសិង្ហបុរីតែម្តងគត់គឺក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះក្នុងលទ្ធផល ២-១ ។ សម្រាប់ការប្រកួតល្ងាចនេះក៏នឹងមានការផ្សាយបន្តផ្ទាល់នៅលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៕

sporejapan_7_1200

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត