ចប់ការប្រកួតក្រុមគោព្រៃកម្ពុជា យកឈ្នះម្ចាស់ផ្ទះ U-22សិង្ហបុរី ២-០

គឹមហុក November 12, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំសិង្ហបុរី(U-22) ដោយលទ្ធផល ២-០ នាព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្នុងជំនួបដកស្រង់បច្ចេកទេសនៅលើទឹកដីសិង្ហបុរី មុននឹងការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរីនាថ្ងៃស្អែក ។

fb_img_1478965965294

 

ការប្រកួតនេះប្រមាណ ៨០នាទីដំបូង ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ប៉ុន្ដែបន្ទាប់ពីលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានដាក់បញ្ចូលកីឡាករឆ្នើមៗមួយចំនួន ដូចជា ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, កែវ សុខផេង និងច្រឹង ពលរដ្ឋ នោះ កម្ពុជាក៏មានឱកាសរកគ្រាប់បាល់ភ្លាម ក្នុងកីឡាករ កែវ សុខផេង ធ្វើបានសម្រេចគ្រាប់បាល់នាំមុខនៅនាទី៨១ បន្ទាប់មកទើប ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ជ័យជម្នះទី២ នៅនាទីទី៨៩ ។

fb_img_1478965859456

ប៉ុន្ដែយ៉ាងណានេះគ្រាន់តែជាការប្រកួតដកស្រង់បច្ចេកទេស មិនមែនជាការប្រកួតផ្លូវការនោះទេ ។ ចំណែកការប្រកួតផ្លូវការរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ នាវេលាម៉ោង ៦ល្ងាច(ម៉ោងកម្ពុជា) ដែលជាការប្រកួតកម្ដៅសាច់ដុំដ៏សំខាន់មួយរបស់ក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតវគ្គចែកពូលពានរង្វាន់ AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ ។

គួរបញ្ជាក់ថា បន្ទាប់ពីប្រកួត និងហ្វឹកហាត់មួយរយៈពេលខ្លីនៅសិង្ហបុរីរួច ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅមីយ៉ាន់ម៉ាតែម្ដង នៅថ្ងៃទី១៥ ខែវិច្ឆិកាដើមសប្ដាហ៍ក្រោយ ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពូលB ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងក្រុមជម្រើសជាតិវៀតណាម ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត