អ្នកចាត់ការក្រុមកម្ពុជា រំពឹងថាទម្រង់លេងល្អប្រសើរឡើងវិញក្រោយប្រកួត និងហ្វឹកហាត់នៅសិង្ហបុរី

នូ មករា November 12, 2016


ភ្នំពេញ៖ លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ទម្រង់លេងរបស់ក្រុមគោព្រៃកម្ពុជានេះអាចនឹងវិលទៅរកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីចេញទៅប្រកួត និងហ្វឹកហាត់មួយរយៈពេលខ្លី នៅលើទឹកដីសិង្ហបុរីមុនចេញទៅប្រកួតពាន AFF Suzuki Cup 2016 ជាផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ានាចុងសប្ដាហ៍ក្រោយ ។

photo_2016-11-09_23-09-48

ការរំពឹងបែបនេះ គឺស្របពេលលោក Lee Tae Hoon ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមើលឃើញពីការធ្លាក់ចុះនៃទម្រង់លេងរបស់កូនក្រុម អំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់រយៈពេលជាងមួយសប្ដាហ៍នៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ បើធៀបនឹងការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ ។

photo_2016-11-08_00-03-40

ប៉ុន្ដែលោក ឆាំង ពិសិដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនហោះទៅសិង្ហបុរីកាលពីម្សិលមិញថា នាល្ងាចនេះ កម្ពុជាត្រូវជួបប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុម U-22សិង្ហបុរី បន្ទាប់មកទើបប្រកួតមិត្តភាពផ្លូវការជាមួយក្រុមជម្រើសជាតិសិង្ហបុរីនាថ្ងៃស្អែក(ថ្ងៃទី១៣-វិច្ឆិកា) ។ លោកយល់ថា ការហ្វឹកហាត់ប្រកួតក្រៅដីបែបនេះ គឺជាឱកាសល្អ ដែលកីឡាករម្នាក់ៗសន្សំបាននូវកម្លាំង និងបង្កើនកម្រិតសមត្ថភាពរបស់ខ្លួន ។

14991959_1817672311803602_3467569291998148702_n

អ្នកចាត់ការក្រុមរូបនេះថ្លែងថា៖ «ប្រសិនបើយើងប្រមូលផ្ដុំក្រៅផ្ទះ មានន័យថា ឆ្ងាយពីផ្ទះ គឺយើងសង្ឃឹមមានលទ្ធផលល្អច្រើនពីព្រោះគាត់អត់អាចធ្វើដំណើរទៅណាឆ្ងាយពីសណ្ឋាគារ ដែលគាត់ស្នាក់នៅ និងកន្លែងហ្វឹកហាត់នោះទេ ។ ដូច្នេះពួកគាត់នឹងមានអារម្មណ៍ប្រមូលផ្ដុំបានល្អ កម្លាំងកាយសម្បាទារបស់គាត់ក៏ល្អប្រសើរដែរ» ។

14937442_1078547945594991_5082212172908966422_n

គួរបញ្ជាក់ថា ខណៈពេលនេះក្រុមជម្រើសជាតិកម្ពុជា បាននឹងកំពុងប្រមូលផ្ដុំត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2016វគ្គចែកពូលនៅលើទឹកដីមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកានេះ ដោយកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិវៀតណាមម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ហើយកម្ពុជា នឹងត្រូវជួបប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី២០ខែវិច្ឆិកានេះមុនគេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត