AFF Suzuki Cup: ប្រាក់ មុនីឧត្តម ចាន់ វឌ្ឍនាកា និង ទិត្យ ឌីណា ស្ថិតក្នុងចំណោមកីឡាករឆ្នើមៗនៃពូល B

នូ មករា November 11, 2016


ម៉ាឡេសុី៖ ការប្រកួតវគ្គជម្រុះពាន AFF Suzuki Cup 2016 នឹងត្រូវចាប់ផ្តើមនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះហើយ ជាមួយគ្នានេះដែរ សម្រាប់ពូល B ដែលរួមមានកម្ពុជា ម៉ាឡេសុី វៀតណាម និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា នោះគេសង្កេតឃើញមានកីឡាករសំខាន់ៗ (Key player) ជាច្រើនរូបដែលក្នុងចំណោមនោះក៏មានកីឡាករកម្ពុជា ៣ រូបផងដែរគឺ ប្រាក់ មុនីឧត្តម ចាន់ វឌ្ឍនាកា និង ទិត្យ ឌីណា។

14612469_1800068353563998_7067122103304163482_o

ប្រាក់ មុនីឧត្តម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបគេបង្ហាញនូវទម្រង់លេងដ៏ល្អនាពេលកន្លងមក ពិសេសបានដើរតួនាទីដ៏សំខាន់ក្នុងការសហការជាមួយមិត្តរួមក្រុមដទៃទៀតដើម្បីស្វែងរកគ្រាប់បាល់ដល់ក្រុមជម្រើសជាតិរបស់ខ្លួន។ ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយរបស់កម្ពុជា ចាន់ វឌ្ឍនាកា ក៏ត្រូវបានគេមើលឃើញថា គឺជាកីឡាករមួយរូបដែលមានទេពកោសល្យ និងមានស្នាដៃជាច្រើនក្នុងវិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្ននេះ។ ក្រៅពីជាម្ចាស់ស្បែកជើងមាសនៃលីគកំពូលកម្ពុុជាប្រចាំរដូវកាល២០១៦ រូបគេក៏ធ្លាប់រកបានគ្រាប់បាល់ចំនួន ២៤ គ្រាប់ពីការប្រកួតអន្តរជាតិនានាផងដែរ។

14753336_1807974696106697_4685456988905968350_o

ទន្ទឹមនឹងនេះ ដៃគូដ៏សំខាន់របស់កីឡាករទាំង ២ រូបខាងលើគឺ ទិត្យ ឌីណា ដែលជាអ្នកជួយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរបស់ខ្លួនបានជាច្រើនលើកក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup កាលពីពេលថ្មីៗនេះ ពិសេសក្នុងជំនួបជាមួយក្រុមទីម័រខាងកើតតែម្តង។

14641903_1801495553421278_2110412599517933436_n

ក្រៅពីកីឡាករកម្ពុជាទាំង ៣ រូបខាងលើនេះ នៅមានកីឡាករសំខាន់ៗមកពីក្រុមជម្រើសជាតិ ៣ ប្រទេសផ្សេងទៀតដែលសុទ្ធតែជាកីឡាករឆ្នើមនៅក្នុងពូល B ក្នុងនោះ ជម្រើសជាតិវៀតណាមមានខ្សែប្រយុទ្ធ Le Cong Vinh, Cong Phuong និង Nguyen Van Quyet រីឯក្រុមមីយ៉ាន់ម៉ាមាន Kyi Lin, Kaung Sett និង Naing Aung Thu ចំណែកក្រុមជម្រើសជាតិម៉ាឡេសុីមានដូចជា Amri Yahyah, Safee Sali និង Baddrol Bakhtiar ជាដើម៕

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត