AFC U-16 បិទបញ្ចប់ទាំងមានមន្ទិលសង្ស័យ

បារាំង September 7, 2015


ការប្រកួតជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ ២០១៦( AFC U-16 Championship 2016)ដែលទើបតែបានបញ្ចប់កាលពីពេលថ្មីៗនេះ ប៉ុន្តែការបញ្ចប់នេះក៏បានបន្សល់នូវបន្ទិលសង្ស័យមួយចំនួនចំពោះកីឡាករយុវជនរបស់ជម្រើសជាតិប្រទេសសឹង្ហបុរី សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង) និងថៃ ដោយសារមើលឃើញពីកាយសម្បទាហាក់បីដូចជាមិនមែនអាយុក្រោម១៦ឆ្នាំ និងម្យ៉ាងខ្លាចមានការបន្លំអាយុរបស់កីឡាករ។ ដូច្នេះក្រោយពីបានបញ្ចប់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានជ្រើសរើសកីឡាករពីក្នុងក្រុមជម្រើសជាតិដូចបានរៀបរាប់ខាងលើ ដោយគ្រូពេទ្យ របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រាប់ស្កេនឆ្អឹងដោយបច្ចេកវិទ្យាMRI ដើម្បីធ្វើតេស្ត ប្រសិនបើក្នុងករណីលើសអាយុដែលកំណត់សម្រាប់ការប្រកួតជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ ២០១៦ វគ្គជម្រុះ ពូល Hនេះប្រាកដមែន។ នោះក្រុមដែលត្រូវចាប់បានពាក់ព័ន្ធនឹងករណីលើសអាយុនឹងត្រូវបានដកលទ្ធផលរបស់ខ្លួននិងបណ្តេញចេញពីការប្រកួត។ យ៉ាងណាមិញលទ្ធផលនៃការធ្វើតេស្តMRI គឺស្ថិតនៅក្នុងពេលរង់ចាំ។ គូសបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំរបស់កម្ពុជា មិនមានការធ្វើតេស្តនេះនោះទេ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

AFC U16 CHAMPIONSHIP THAILAND 2014 : THAILAND 1 - 0 OMAN at SCG STADIUM 08/09/2014ក្រុមU-16 ថៃ
gn3_24865373ក្រុមU-16 កូរ៉េខាងជើង

អត្ថបទ៖ បារាំង

ប្រភព៖FFC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត