ពានរង្វាន់ជ្រើសរើសជើងឯកបាល់ទាត់យុវជនក្រោមអាយុ១៣ឆ្នាំ ឈានដល់វគ្គ១/៨ហើយ

បារាំង September 1, 2015


ការប្រកួតពានរង្វាន់ជ្រើសរើសជើងឯកបាល់ទាត់យុវជនក្រោមអាយុ១៣ឆ្នាំ រដូវកាល២០១៥នេះ បានមកដល់វគ្គ១ភាគ៨ ហើយ។ សម្រាប់សៀលថ្ងៃនេះ វេលាម៉ោង១៤:៣០នាទី ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៣ឆ្នាំរបស់ស្វាយរៀងអែហ្វស៊ី លេខ១ ពូលG នឹងជួបប្រកួតជាមួយក្រុមលេខ២ ពូលH ក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ ចំណែកខាងU-13ខេត្តស្វាយរៀង លេខ១ ពូលF ប៉ះអធិរាជភ្នំស្វាយ ក្រុមលេខ២ ពូលE វេលាម៉ោង៤ ក្នុងវគ្គ១ភាគ៨ នៃពានរង្វាន់ ជម្រើសជើងឯកបាល់ទាត់យុវជនក្រោមអាយុ ១៣ឆ្នាំ ឆ្នាំ២០១៥ លើទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ។

11990593_940762315980513_8138989577239264888_n
(ក្រុមយុវជនក្រោមអាយុ១៣ឆ្នាំ របស់ក្លឹបស្វាយរៀង)

ខាងក្រោមនេះជាកម្មវិធីប្រកួត វគ្គ១ភាគ៨ ពានរង្វាន់ជ្រើសរើសជើងឯកបាល់ទាត់យុវជនក្រោមអាយុ១៣ឆ្នាំ៖

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥
ម៉ោង១៤:៣០ យុវជនរតនៈ ប្រកួត អ.ហ ខេត្តកែប
ម៉ោង១៤:៣០ភ្នំពេញក្រោន ប្រកួត មន្ទីរអយកប៉ៃលិន
ម៉ោង១៤:៣០សៀមរាបអង្គរ ប្រកួត អ.ហ ត្បូងឃ្មុំ
ម៉ោង១៤:៣០ស្វាយរៀងអែហ្វស៊ី ប្រកួត មន្ទីរអយកតាកែវ
ម៉ោង១៦:០០អធិរាជភ្នំពេញ ប្រកួត អ.ហពោធិសាត់
ម៉ោង១៦:០០យុវជនឧត្តរ ប្រកួត យុវជនខេត្តព្រះវិហារ
ម៉ោង១៦:០០ខេត្តស្វាយរៀង ប្រកួត អធិរាជភ្នំស្វាយ
ម៉ោង១៦:០០ត្បូងប៉ៃលិន ប្រកួត ពិសណ្ណុការអាកាដឺមី

_MG_8798

(ក្រុមយុវជនក្រោមអាយុ១៣ឆ្នាំ របស់ក្លឹបភ្នំពេញក្រោន)

អត្ថបទ៖ បារាំង

ប្រភព៖ ក្លឹបស្វាយរៀងអែហ្វស៊ី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត