Western UNI.FC ត្រៀមខ្លួនដណ្ដើមពាន ASEAN UNIVERSITY CUP

នូ មករា December 1, 2014


Cambodia

Western FC

“រំលឹកថយក្រោយបន្តិចពីការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់កម្រិតឧត្តមសិក្សាឆ្នាំ២០១៤ ដែលត្រូវបានធ្វើឡើងនាពេលកន្លងមក និងមានការចូលរួមប្រកួតពីបណា្តសាកលវិទ្យាល័យនានានៅក្នុងប្រទសកម្ពុជានោះប្រិយមិត្តប្រាកដជានៅចាំមិនទាន់ភ្លេចទេថា ឆ្លងកាត់ការប្រកួតប្រជែងគ្នាយ៉ងស្វិតសា្វញរួចមក ជើងឯកត្រូ វបានទៅលើ ក្រុមវេស្ទើន (Western Uni.FC)នៃសាកល វិទ្យាល័យវស្ទើន។ ជាមួយគ្នានះក្នុងនាមខ្លួនជាជើងឯកក្នុងក្របខណ្ឌកម្រិតឧត្តមសិក្សា ក្រុមវស្ទើនក៏នឹងត្រូវកា្លយជាក្រុមបាល់ទាត់តំ ណាងឲ្យព្រះរាជាណាចក្រកម្ពុជាដើម្បីចញទៅចូលរួមដណ្ដើមពានរង្វន់សាកលវិទ្យាល័យអាស៊ាន ដែលនឹ ងត្រូវធ្វើឡើងចាប់ពី ថ្ងៃទី ១០ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនះ នៅឯប្រទសឥណ្ឌូនេស៊ី។”
ដើម្បីឲ្យបានជ្រាបច្បាស់ថា តើក្រុមកីឡាបាល់ទាត់នៃសាកលវិទ្យាល័យវេស្ទើន បានត្រៀមលក្ខណៈយ៉ាងណាខ្លះក្នុងការចូលរួមប្រកួតនេះ? ទស្សនាវដ្តី Camsportsបានធ្វើការសមា្ភសន៍ជាមួយនឹង លោក ឡៃ សុធា នាយកមជ្ឈមណ្ឌលបណ្ដុះបណា្តលក្លឹបវេស្ទើន ដែលមានដូចតទៅ៖
សំ ៖ ជាដំបូងសូមលោកជួយជម្រាបត្រួសៗពីការចូលរួ មក្នុងពានរង្វាន់កម្រិតឧត្តមសិក្សានេះបន្តិចខ្លះផង។
ចំ៖ ចំពោះពានរង្វាន់សាកលវិទ្យាល័យអាស៊ាន (ASEAN University Cup)នេះ ត្រូវបានធ្វើឡើងជារៀងរាល់២ឆ្នាំម្តង ហើយក្រុមដែលត្រូវចូលរួមគឺមកពីក្រុមសាកលវិទ្យាល័យនានា ដែលជាជើងឯកនៅបណា្តប្រទេសជាសមាជិកអាស៊ាន ហើយមិនមែនមានត្រឹមតែប្រភេទកីឡាបាល់ទាត់នោះទេ មានប្រភទកីឡាច្រើនផ្សេងទៀត អាចដាក់ចូលរួមបាន។ សំរាប់ក្រុមវេស្ទើន ការចូលរួមក្នុងឆ្នាំនេះគឺជាលើកទី១ ប៉ុណ្ណោះដោយសារថា ក្រុមរបស់យើងបានចូ លរួមប្រកួតក្នុងពានរង្វន់កម្រិ តឧត្តមសិក្សាក្នុងស្រុកតាំងពីឆ្នាំ២០១០មកម៉្លេះ ប៉ុន្ដែ ក្រុមយើងមិនដែលទទួលបានចំណាត់ថា្នក់ល្អនោះទេ ប៉ុន្ដែដោយឡែកក្នុងឆ្នាំនេះ ក្រុមរបស់យើងធ្វើបានយ៉ងល្អហើយចំពេលនៃការប្រារព្ធរៀបចំ ការប្រកួតពានរង្វ ន់សាកលវិទ្យាល័យអាស៊ានផងនោះ ទើបក្រុមរបស់យើង បានកា្លយជាក្រុមដែលត្រូវតំណាងឲ្យប្រទសកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំមួយនេះតែម្តង។
សំ ៖ ក្នុងនាមខ្លួនជាតំណាងប្រទេសកម្ពុជាទៅចូលរួមការប្រកួតនេះ តើក្រុមរបស់លោកបានរៀបចំអ្វីខ្លះ?
ចំ៖ ដោយសារថាមួយរយៈពេលមុននេះជាបុណ្យភ្ជុំបិណ្ឌ ហេតុនេះកីឡាកររបស់យើងត្រូវការសំរាក ដូច្នេះយើងបានអនុញ្ញតឲ្យពួកគាត់ឈប់សំរាក ហើយឥឡូវនេះ យើងទើបតែធ្វើការហ្វឹកហាត់ឡើងវិញ បានតែប៉ុនា្មនសបា្តហ៍ ប៉ុណ្ណោះ។ ដោយឡែកអ្វីដែលយើងត្រូវរៀបចំដើម្បីត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់អាស៊ាននោះ គឺ យើងសិក្សាទៅលើសមត្ថភាពរបស់កីឡាករ និងក្រុមរបស់គេតាមរយៈកីឡាកររបស់យើងដែលជាប់ជាជម្រើសជាតិ ឬគ្រូបង្វឹកដែលធា្លប់បានទៅប្រកួតនៅក្រៅប្រទេសនាពេលកន្លងមក ដូចជាអំពីសមត្ថភាពក៏ដូចជាបច្ចេកទេសថាតើ កម្រិតនៃការលងរបស់គេយ៉ាងម៉េច? ប្រសិនបើកម្រិតនៃការលេងរបស់គេមានប្រៀបជាងយើ ង គឺយើងត្រូវរកដំណោះស្រាយដោយជ្រើសរើ សយកកីឡាករល្អៗ និងកីឡាករបរទសដែលជានិស្សិតរបស់សាកលវិទ្យាល័យវេស្ទើនផ្ទាល់តែម្តង។ ចំពោះកីឡាករដែល នឹងត្រូវចញទៅប្រកួតនោះមានរួមមានកីឡាករបរទស ចំនួន ៣នាក់ និង កីឡាករកម្ពុជា ចំនួន ១៧នាក់ ព្រមទាំងមន្រ្តីដឹកនាំចំនួន៥នាក់។ បន្ថែមពីនេះទៅទៀតដោយសារយើងបានទទួលដំណឹងពីលោកគ្រូ ប៉ែន ផាត នាពេលថ្មីៗនេះថា លោកនឹ ងអញ្ជើញមកកម្ពុជាវិញនៅខែកុម្ភៈ ក្នុងឆ្នាំ ២០១៥ ដូច្នេះលោក កែវ ភិរុណ អតីតជំនួយការរបស់ក្រុមអាស៊ីអឺរ៉ុប នឹងមកធ្វើការជាមួយយើងក្នុងខែតុលានេះ។
សំ៖ តើលោកមានទស្សនៈក៏ដូចជារំពឹងទុកយ៉ាងណាដែរ ចំពោះការចូលរួមក្រុមរបស់លោកក្នុងកម្មវិធីពានរង្វាន់សាកលវិទ្យាល័យអាស៊ានក្នុងឆ្នាំនេះ?
ចំ៖ ប្រសិនបើនិយាយពីការរំពឹងទុកនោះយើងអាចនិយាយបានថាកីឡាកររបស់យើងមិនចាញ់គេនោះទេប្រសិនណាកីឡាករគេពិតជានិស្សិតក្នុងសាកលវិទ្យាល័យ មិនមែនជាកីឡាករជម្រើសជាតិនោះ។ ដោយឡែកចំពោះទស្សនវិស័យទៅមុខរបស់ក្រុមគឺថា ក្រុមសាកលវិទ្យាល័យវេស្ទើន នឹងមានគំរោងសហការជាមួយក្លិបនានា នៅតាមបណា្តប្រទសផ្សេងទៀតក្នុង ឆ្នាំ២០១៥ ខាងមុខនេះ ដោយក្លឹបនឹ ងបង្ហាញនូវគោលដៅបន្ថែមមួយចំនួនទៀតដើម្បីជាការលើកស្ទួយវិស័យកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត ពិសេសគឺការទំនាក់ទំនង និងការអភិវឌ្ឍន៍ក្រុមយុវជនជាដើមតាមរយៈការតស៊ូ និងការស្រលាញ់កីឡា។ ស្របគ្នានេះក្លិបត្រៀមនឹងបន្ថែមកីឡាករមួយចំនួនសំរាប់រដូវកាលថ្មីទាំងកីឡាករជាតិ និងអន្តរជាតិ។ ក្នុងនោះរួមមានកីឡាករជម្រើសជាតិកីឡាករខ្មែរបារាំង និង កីឡាថា្នលរបស់នីហ្សេរីយ៉ាផងដែរ។ ជាមួយគ្នា យើងខ្ញុំក៏សូមអរគុណទៅដល់បណា្តអ្នកគាំទ្រដែលបានអត់ធ្មត់ ក្នុងការគាំទ្រក្រុមវេស្ទើនរបស់យើង។ ការព្យាយាម និងការអត់ធ្មត់ របស់ប្រិយមិត្ត គឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា ពានរង្វាន់សាកលវិទ្យាល័យអាស៊ាននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ មកម៉្លេះ ដោយគិតមកត្រឹមពេលនេះ ប្រទេសថៃ គឺជាប្រទេសដែលឈ្នះមេដាយបានច្រើនជាងគេដោយសរុបជារួមឈ្នះមេដាយមាស១៧១គ្រឿង ប្រាក់១២៨ និងសំរឹទ្ធ១៣៩៕

មតិយោបល់