ពាន ACLEDA Cup រកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ

នូ មករា October 25, 2016


ភ្នំពេញ៖ ពានបាល់ទាត់មិនអាជីព ACLEDA Cup 2016 បានរកឃើញក្រុមជើងខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ គឺមានក្រុមសាខាស្រីសន្ធរ, សាខាបារាយណ៍, សាខាកំពង់ស្ពឺ និងក្រុមការិយាល័យកណ្ដាល “ឃ” បន្ទាប់ពីក្រុមទាំង ៤ក្រុមបានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយកាលពីចុងសប្ដាហ៍កន្លងទៅ នៅលើទីលានវេស្ទើន ។

14799011_1051083588322169_1717701726_n

សម្រាប់លទ្ធផលនៃការប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រខាងលើ រួមមានក្រុមសាខាស្រីសន្ធរ បានយកឈ្នះក្រុមសាខាស្រុកពួក ខេត្តសៀមរាប ដោយលទ្ធផល ៣-២, ក្រុមសាខាបារាយណ៍ បានយកឈ្នះក្រុមកំពង់ត្រឡាច ដោយលទ្ធផល ២-១, ក្រុមការិយាល័យកណ្ដាល “ឃ” ឈ្នះក្រុមបាល់ទាត់ក្រុងភ្នំពេញ លទ្ធផល ២-០ និងក្រុមសាខាខេត្តកំពង់ស្ពឺ យកឈ្នះក្រុមការិយាល័យកណ្តាល “គ” ដោយលទ្ធផល ៤-០។

14800763_1051083584988836_730557156_n

ចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រពាន ACLEDA Cup រដូវកាលថ្មីនេះ រួមមានក្រុមការិយាល័យកណ្តាល “ឃ” ត្រូវជួបក្រុមសាខាខេត្តកំពង់ និងក្រុមសាខាស្រុកកំពង់ថ្ម ប៉ះក្រុមបាល់ទាត់សាខាស្រីសន្ធរ ប៉ុន្ដែកាលបរិច្ឆេទប្រកួតនៅមិនទាន់កំណត់ច្បាស់លាស់នោះទេ ដោយគណៈកម្មការនឹងជម្រាបជូននាពេលក្រោយ ៕

14801125_1051083788322149_1095051193_n

អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត