លោកគ្រូ Lee ៖ យើងបានឆ្លងផុតវគ្គជម្រុះហើយ ដូច្នេះយើងត្រូវតែពង្រឹងខ្លួនឱ្យខ្លាំងជាងនេះ!

នូ មករា October 25, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលទើបតែទទួលបានសិទ្ធិឡើងទៅប្រកួតវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 នោះ ត្រូវបានគេទទួលស្គាល់ថាជាក្រុមមួយដែលខ្លាំងជាងគេក្នុងចំណោមក្រុមទាំង ៤ នៃវគ្គជម្រុះពាន AFF Suzuki Cup នេះដោយរក្សាបានលទ្ធផលឈ្នះទាំង ៣ ប្រកួតជាប់គ្នា និងមាន ៩ ពិន្ទុពេញនៅក្នុងដៃនោះ។ យ៉ាងណាក៏ដោយ សម្រាប់គ្រូបង្វឹក Lee Tae Hoon ក្រុមកម្ពុជាត្រូវការបង្កើនគុណភាពបន្ថែមដើម្បីឈានទៅរកលទ្ធផលល្អក្នុងការប្រកួតជម្រុះពូលនាចុងខែវិច្ឆិកា ខាងមុខនេះ។

14715635_1807974572773376_4622736553775553256_o

លោក Lee បានថ្លែងថា៖ «ឥលូវនេះ យើងបានឆ្លងផុតវគ្គជម្រុះហើយៗ យើងត្រូវតែបង្កើនគុណភាពនៃទម្រង់លេងរបស់យើងថែមទៀត ព្រោះថាក្នុងវគ្គជម្រុះពូលយើងនឹងត្រូវជួបក្រុមជើងខ្លាំងនៅតំបន់អាស៊ានហើយវាជាឱកាសនៃការប្រកួតប្រជែងរបស់យើង។  ខ្ញុំសូមបញ្ជាក់ថា វគ្គជម្រុះតាមពូលនឹងមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ពីការប្រកួតវគ្គជម្រុះកន្លងមក ដូច្នេះយើងត្រូវតែពង្រឹងខ្លួនឱ្យខ្លាំងជាងនេះ ពោលគឺបង្កើនសមត្ថភាពរបស់យើងឱ្យកាន់តែល្អប្រសើរ។»

14713805_1807977512773082_146669326442116395_n

បើយោងតាមការគ្រោងទុក សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2016 វគ្គជម្រុះតាមពូលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ហើយបើយោងតាមកាលវិភាគប្រកួត ក្រុមគោព្រៃកម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេសុីនាថ្ងៃទី២០ ខែវិច្ឆិកា នៅពហុកីឡដ្ឋាន Thuwanna YTC Stadium នៃទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅថ្ងៃទី២៣ ខែវិច្ឆិកា មុននឹងជួបក្រុមវៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្តទៀត៕

14753336_1807974696106697_4685456988905968350_o

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត