ព្រឹទ្ធាចារ្យ ប៉ែន ផាត៖ បាល់ទាត់ខ្មែរបច្ចុប្បន្នខ្លាំង ប៉ុន្តែនៅមានចំណុចខ្សោយមួយ!

នូ មករា October 25, 2016


ភ្នំពេញ៖ ជាថ្មីម្ដងទៀត! លោកព្រឹទ្ធាចារ្យកីឡា ប៉ែន ផាត អតីតវិរៈបុរសបាល់ទាត់ខ្មែរជំនាន់មុនបានកោតសរសើរពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជាបច្ចុប្បន្នពិសេសគឺក្រុមបាល់ទាត់ បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាង គឺមានសមត្ថភាពមិនចាញ់គ្នាប៉ុន្មានឡើយ ប៉ុន្តែបើនិយាយពីគុណផលវិញនៅតែមានភាពខុសគ្នានៅឡើយព្រោះបាល់ទាត់កម្ពុជានៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម ពិសេសគឺបញ្ហា «វិន័យ» តែម្ដង ។

14713017_1126068210813872_139150735021585777_o

ថ្លែងក្នុងឱកាសវិលត្រឡប់មកមាតុប្រទេសដើម្បីត្រៀមខ្លួនរត់កាន់ភ្លើងគប់ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នាពេលខាងមុខ លោក ប៉ែន ផាត បានសម្ដែងនូវក្ដីមោទនភាពជាខ្លាំងដែលក្រុមបាល់ទាត់កម្ពុជាអាចឈានដល់វគ្គចែកពូលនៃពាន AFF Suzuki Cup 2016 ។ ទន្ទឹមជាមួយគ្នានេះ លោកបានលើកឡើងថា ទម្រង់លេងរបស់កម្ពុជាបច្ចុប្បន្នគឺពិតជាល្អ ប៉ុន្ដែនៅមានចំណុចខ្វះខាតបន្ដិចបន្ដួចត្រូវកែតម្រូវដើម្បីឆ្ពោះទៅរកភាពជោគជ័យបន្ថែមទៀត ។

13754459_324731667859000_995112611590309057_n

អតីតកីឡាករបាល់ទាត់ឆ្នើមជំនាន់ទស្សវត្សរ៍៨០ រូបនេះ បានបញ្ជាក់ថា៖ «បាល់ទាត់យើងឥលូវ គឺខ្លាំងហើយយើងអត់មានខ្លាចក្រុមក្នុងតំបន់ ដូចជាថៃអីទេ ក៏ប៉ុន្ដែនៅតែ “វិន័យ” ទេ ដែលយើងត្រូវគោរពខ្លួនឯងជាអ្នកកីឡា ។ តែបើយើងខ្លាំងហើយ តែយើងអត់គោរពខ្លួនឯងជាអ្នកកីឡាស្អែកឡើងយើងលេងអន់ហើយ ។ អ្នកកីឡាត្រូវលេងស្មើ ថ្ងៃនេះយើងលេងល្អ ស្អែកល្អ ។ ខ្ញុំមិនអួតខ្លួនឯងទេ ខ្ញុំលេងល្អ ព្រោះខ្ញុំអត់ដើរលេង អត់ផឹកស្រា អត់ធ្វើអ្វីផ្ដេផ្ដាស ខ្ញុំដេក ចឹងវិន័យគឺជួយអ្នកកីឡាឈានទៅរកជោគជ័យបាន» ។

14566348_1800068813563952_2654507481704330489_o

គួរបញ្ជាក់ដែរថា ការលើកឡើងរបស់លោក ប៉ែន ផាត នេះ គឺស្របពេលលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដែលទើបដឹកនាំក្រុមកម្ពុជា ឆ្លងផុតវគ្គជម្រុះពាន AFF Suzuki Cup 2016 តែងតែលើកឡើងជារឿយៗថា លោកក៏ពិបាកកែទម្លាប់អាក្រក់របស់កីឡាករកម្ពុជាមួយចំនួនផងដែរ ។ ជាក់ក្រោយយកឈ្នះក្រុមទីម័រ ៣-២ កាលពីថ្ងៃមុនលោក Lee បាននិយាយថា លទ្ធផលបែបនេះ គឺដោយសារទម្លាប់មិនល្អរបស់កីឡាករ ។ លោក Lee បញ្ជាក់ថា៖ «ការកែទម្លាប់អាក្រក់របស់កីឡាករ គឺពិតជាពិបាកនឹងកែណាស់» ។ សម្រាប់គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ ទម្លាប់អាក្រក់ដែលជាចំនុចត្រូវកែលម្អនោះ គឺកីឡាករកម្ពុជាតែងតែធ្វេសប្រហែសក្នុងការគ្រប់គ្រងបាល់ជាហេតុបណ្តាលឱ្យគូប្រកួតមានឱកាសវាយបកបាន ពោលគឺរាល់ពេលដែលកំពុងមានគ្រាប់បាល់នាំមុខនោះ កីឡាករទាំងអស់បែរជាទម្លាក់ទម្រង់លេង និងសូវផ្តោតលើការរារាំងគូប្រកួតនោះឡើយ ៕

cam-2-1-loas

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត