Sponsor Futsal Cup 2016 រកឃើញជើងឯកនៅមណ្ឌលខេត្តកណ្ដាលហើយ!

នូ មករា October 24, 2016


កណ្តាល៖ ព្រឹត្តិការណ៍ Sponsor Futsal Cup រដូវកាលឆ្នាំ២០១៦បានបញ្ចប់ការប្រកួតជម្រុះនៅមណ្ឌលខេត្តកណ្ដាលហើយកាលពីល្ងាចថ្ងទី២៣ ខែតុលា ម្សិលមិញនេះបន្ទាប់ពីធ្វើការជម្រុះតាំងពីថ្ងៃទី២២ មកក្រោមការឧបត្តម្ភធំពីក្រុមហ៊ុនភេសជ្ជៈ Sponsor។

14807893_1321604757850331_496526894_o

លោកសឹម សានត្រាន ដែលជាអ្នកគ្រប់គ្រងការប្រកួតនេះបានឲ្យដឹងថា មណ្ឌលខេត្តកណ្ដាល មានក្រុម Futsal ចំនួន២២ក្រុមចូលរួមនិងអនុវត្តតាមរូបមន្តជម្រុះពោលគឺបើក្រុមណាចាញ់នឹងត្រូវខ្ទាតចេញពីការប្រកួត ចំពោះក្រុមដែលឈ្នះនឹងឡើងលេងវគ្គបន្តទៀតហើយ ២ក្រុមដែលឡើងទៅវគ្គបន្តនោះគឺ ក្រុម Victory FC ទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីប្រកួតឈ្នះ Daun Penh FCដែលបានចំណាត់ថ្នាក់លេខ២ ក្នុងលទ្ធផល ៤-៣ រួចមក។

14801181_1321604561183684_1495989567_n

ក្នុងការប្រកួតជម្រុះតាមមណ្ឌលនេះដែរ ក្រុមដែលបានចំណាត់ថ្នាក់លេខ១ បានរង្វាន់លើកទឹកចិត្ត ២.០០០.០០០រៀល និង ក្រុមលេខ២ បានរង្វាន់១.៦០០.០០០រៀល ។ នៅក្នុងប្រកួតនេះកាតក្រហមត្រូវពិន័យជាប្រាក់ ២០.០០០រៀល និងកាតលឿង ១០.០០០រៀល ដោយលុយពិន័យទាំងអស់គឺទុកជារង្វាន់សម្រាប់អ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេ ។ គួរបញ្ជាក់ផងដែរថា មណ្ឌលនីមួយៗត្រូវជ្រើសរើស ២ក្រុមដើម្បីឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។

14483642_1321603654517108_2025132295_n

ចំពោះថិរវេលាប្រកួតគឺមានរយៈពេល៣០នាទី និងចែកជាពីរវគ្គ ដោយក្នុងមួយវគ្គមាន១៥នាទី។ ការសម្រាកនៅក្នុងវគ្គនីមួយៗមិនលើសពី ៥នាទី ឡើយប៉ុន្តែក្រុមនីមួយៗអាចសុំសម្រាករយៈពេល១នាទីក្នុងមួយវគ្គៗ បាន៕

14794144_1321603697850437_1628130731_n

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត