គោព្រៃកម្ពុជា ត្រូវជួបក្រុមណាខ្លះក្រោយឆ្លងផុតវគ្គជម្រុះ AFF Suzuki Cup ហើយ?

នូ មករា October 24, 2016


ភ្នំពេញ៖ បន្ទាប់ពីទទួលជ័យជម្នះលើក្រុម ៣ ផ្សេងទៀតនៅក្នុងវគ្គជម្រុះពាន AFF Suzuki Cup 2016 រួចមក ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រឈមជាមួយនឹងឧបសគ្គជាបន្តបន្ទាប់ទៀតពោលគឺអ្វីដែលក្រុមកម្ពុជាត្រូវផ្តោតគិតក្នុងជំហានបន្តនោះគឺការប្រកួតជាមួយបណ្តាក្រុមខ្លាំងៗមួយចំនួនទៀតនៅតំបន់អាសុីអាគ្នេយ៍ដែលស្ថិតនៅក្នុងពូល B ជាមួយគ្នាដូចជាក្រុមវៀតណាម ម៉ាឡេសុី និងមីយ៉ាន់ម៉ា ជាដើម។

14713805_1807977512773082_146669326442116395_n

ជ័យជម្នះលើក្រុមទីម័រខាងកើត ឡាវ និងប្រ៊ុយណេ គឺពិតជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ដូចជាសម្រាប់អ្នកគាំទ្រផងដែរ ព្រោះនេះគឺជាអ្វីដែលក្រុមអ្នកគាំទ្រកម្ពុជាតែងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារដោយហេតុថា ក្រុមគោព្រៃខកខានមិនបានឡើងវគ្គជម្រុះតាមពូលតាំងតែពីឆ្នាំ២០១០ មកម្ល៉េះ។

cambodia-national-fooball-team

បើយោងតាមការគ្រោងទុក សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2016 វគ្គជម្រុះតាមពូលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ហើយបើយោងតាមកាលវិភាគប្រកួត ក្រុមគោព្រៃកម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេសុីនាថ្ងៃទី២០ ខែវិច្ឆិកា នៅពហុកីឡដ្ឋាន Thuwanna YTC Stadium នៃទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅថ្ងៃទី២៣ ខែវិច្ឆិកា មុននឹងជួបក្រុមវៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្តទៀត៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត