ភ្នំពេញក្រោនវិលមករកទីលានវិញក្រោយបញ្ចប់ដំណើរកម្សាន្តរបស់ខ្លួន

បារាំង August 24, 2015


សមាជិកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនបានវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញដោយសុវត្ថិភាពបន្ទាប់ពីបានបំពេញដំណើរកម្សាន្តក៏ដូចជាដើម្បីបានជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួនដូចជាសៀមរាប ក្រុងប៉ោយប៉ែត និងខេត្តបាត់ដំបងរួចមក។ ក្នុងឱកាសនៃដំណើរកម្សាន្ត ខណៈដែលការប្រកួតមិត្តហ្វូនខេមបូឌានលីក២០១៥ ត្រូវបានសម្រាករហូតដល់ពាក់កណ្តាលខែកញ្ញានោះ កីឡាករ និងក្រុមការងាររបស់ក្លឹបជើងឯករដូវកាលចាស់មួយនេះ បាននាំយកនូវបទពិសោធន៍ព្រមទាំងបច្ចេកទេសខ្លះៗទាក់ទងទៅនឹងកីឡាបាល់ទាត់ចែករំលែកដល់អ្នកគាំទ្រក្មេងនៅក្នុងតំបន់ទាំងនេះផងដែរ។ បន្ថែមពីលើនេះ ការប្រកួតជាលក្ខណៈមិត្តភាពជាមួយបណ្តាក្រុមបាល់ទាត់នានានៅតាមបណ្តាខេត្ត-ក្រុងទាំងនោះត្រូវបានបង្កើតឲ្យមានឡើងអមដោយការចូលរួមទស្សនាពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករហើយក្រុមកីឡាកររបស់ក្លឹបភ្នំពេញក្រោនបានទទួលជ័យជម្នះគ្រប់ការប្រកួតទាំងអស់ក្នុងលទ្ធផលដូចខាងក្រោមនេះ៖
22 August 2015: PPCFC 12       Star Light FC (Battambang) 1 (Friendly).
21 August 2015: PPCFC 9         Ly Hengchhay FC (Poipet) 2 (Friendly).
20 August 2015: PPCFC 3        Asia4Bet FC (Poipet) 2 (Friendly).
18 August 2015: PPCFC 11       Next Step FC (Siem Reap) 3 (Friendly).
បន្ទាប់ពីបានបញ្ចប់ដំណើរលម្ហែរួចមកការវិលមករកទីលានហ្វឹកហាត់ក៏ត្រូវបានចាប់ផ្តើមឡើងវិញដែរខណៈដែលការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ ជើងទី២ ក៏នឹងត្រូវប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕

DSC03809

DSC03814
អត្ថបទ៖ មករា

រូបភាព៖ PPCFC

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត