AFF Suzuki Cup: កម្ពុជា ជួប ប្រ៊ុយណេ ល្ងាចនេះ ខណៈអ្នកគាំទ្រទទូចចង់ឈ្នះ!

នូ មករា October 18, 2016


ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៨ ខែតុលា នេះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីប្រជែងគ្នាដណ្តើមជ័យជម្នះក្នុងវគ្គជម្រុះពាន AFF Suzuki Cup 2016 ដែលនេះគឺជាការប្រកួតមួយដ៏សំខាន់សម្រាប់ក្រុមទាំងពីរបន្ទាប់ពីបានទទួលជោគជ័យក្នុងការប្រកួតដំបូងដូចគ្នាមកនោះ។

fb_img_1476577605130

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រកម្ពុជាបានសម្តែងនូវចំណាប់អារម្មណ៍ ក៏ដូចជាទទូចចង់ឃើញក្រុមកម្ពុជាទទួលបានជ័យជម្នះនាល្ងាចនេះដើម្បីបើកផ្លូវឱ្យក្រុមជម្រើសជាតិមានឱកាសក្នុងការបានឈានឡើងទៅវគ្គចែកពូលចុងក្រោយជាបន្តទៀត ខណៈដែលកម្ពុជាមិនដែលបានឆ្លងផុតវគ្គជម្រុះឡើយនៅក្នុងរយៈពេល ៣លើកចុងក្រោយនេះ (ឆ្នាំ២០១០, ២០១២, ២០១៤) ។

cam-2-1-loas-1

មុនការប្រកួតចូលមកដល់ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា៖ «ខ្ញុំមិនទាន់រំពឹងពីការឡើងទៅវគ្គបន្ដនោះទេ តែខ្ញុំគិតថា កម្ពុជានៅមានសង្ឃឹម ។ ខ្ញុំជឿជាក់ថា ប្រ៊ុយណេ និងទីម័រ នឹងត្រៀមខ្លួនល្អសម្រាប់ការប្រកួតជាមួយយើង ។ មួយទៀតការប្រកួតផ្លូវការ និងប្រកួតមិត្តភាព គឺខុសគ្នាឆ្ងាយ ព្រោះប្រកួតផ្លូវការផ្ដោតលើជ័យជម្នះ ដូច្នេះពេលខ្លះក្រុមខ្សោយ គាត់អាចផ្ដោតលើការការពារដើម្បីរក្សាលទ្ធផលល្អ ។ ហេតុនេះខ្ញុំមិនអាចទស្សន៍ទាយលទ្ធផលទុកមុនបានទេ បើសិនក្រុមគេការពារបានល្អហើយយើងមិនអាចវាយលុកបានយើងនឹងមានបញ្ហាច្រើន» ។

prak-mony-oudom

ទន្ទឹុមនឹងនេះប្រធានក្រុមប្រ៊ុយណេ ព្រះអង្គម្ចាស់ Faiq Jefri Bolkiah បានមានបន្ទូលថា៖ «យើងត្រូវតែរៀបចំយុទ្ធសាស្ត្រផ្សេងៗពីគ្នាចំពោះការប្រកួតនីមួយៗ ហើយអ្វីដែលយើងត្រូវគិតនោះការទប់ទល់ជាមួយក្រុមកម្ពុជាដែលជាម្ចាស់ផ្ទះ ព្រោះពួកគេជាក្រុមល្អ និងមានការគាំទ្រច្រើន ខ្ញុំបានលឺថា នៅទីនេះមានអ្នកគាំទ្រដ៏សម្បើមដូច្នេះយើងត្រូវតែប្រឹងប្រែងដើម្បីលទ្ធផលល្អ។»

cam-2-1-loas

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ នាវេលាម៉ោង ៦.៣០ នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិ មុននឹងបន្តជួបក្រុមជម្រើសជាតិទីម័រខាងកើតនៅថ្ងៃទី២១ ខែតុលា ខាងមុខនេះ៕cam-2-1-loas

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត