លីគទី២៖ សាលាបាល់ទាត់ជាតិ ស្គាល់ឈ្នះដំបូង ខណៈព្រះសីហនុ ឡើងឈរកំពូលតារាង

នូ មករា October 17, 2016


ភ្នំពេញ៖ ទីបំផុតក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានស្គាល់ពាក្យឈ្នះក្នុងការប្រកួតលីគលំដាប់ទី២ League-II របស់កម្ពុជាហើយ បន្ទាប់ពីលត់ក្រុមខ្លាំងគិរីវង់សុខសែនជ័យ ដោយលទ្ធផល ២-០ ប៉ុន្ដែជ័យជម្នះនេះ បានជួយក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ឲ្យឡើងឈរកំពូលតារាងពិន្ទុជាបណ្ដោះអាសន្ន ក្រោយបន្ដយកឈ្នះលើគូប្រកួតក្នុងសប្ដាហ៍ទី៣ កាលពីម្សិលមិញនេះ។ បច្ចុប្បន្នក្រុមយុវជនសាលាបាល់ទាត់ជាតិ បានកាន់ ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ការប្រកួត ៣លើកឈ្នះ១ ស្មើ១ និងចាញ់១ ។ ចំណែកក្រុមគិរីវង់សុខសែនជ័យ ដែលគេចាត់ទុកជាខ្លាំងក្នុងលីគលំដាប់ទី២នេះ បានធ្លាក់ទៅឈរលេខរៀងទី៣ ក្រោយបរាជ័យលើកដំបូងក្នុងចំណោម ៣ប្រកួតឈ្នះ២ និងចាញ់១ ប៉ុន្ដែក្រុមនីមួយៗ សុទ្ធតែនៅសល់ ៥ប្រកួតក្នុងដៃទៀត ដើម្បីប្រកួតកាត់សេចក្ដី ។

photo_2016-10-16_22-17-17

ដោយឡែកក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅតែបន្ដភាពខ្លាំងគួរឲ្យភ្ញាក់ផ្អើល ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ដោយលទ្ធផល ១-០ ដើម្បីឈរកំពូលតារាង និងមាន ៩ពិន្ទុពេញ បន្ទាប់ពីឈ្នះ ៣ប្រកួតជាប់គ្នា ។ សម្រាប់ជ័យជម្នះ ២ប្រកួតដំបូង គឺក្រុមតំណាងខេត្តជាប់មាត់សមុទ្រនេះ បានយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ១-០ ដូចគ្នា ។ ចំណែកលទ្ធផល ២ប្រកួតផ្សេងទៀត នៅក្នុងសប្ដាហ៍ទី៣ នេះរួមមានក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំងបានយកឈ្នះក្រុមមជ្ឈមណ្ឌហ្វឹកកហ្វឺនកីឡាខេមរៈភូមិន្ទ ដោយលទ្ធផល ៤-១ ហើយនេះក៏ជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសខេត្តកំពង់ឆ្នាំងផងដែរ ។ រីឯក្រុមអគ្គិសនីកម្ពុជា បានលត់ក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ៣-០ ដើម្បីឡើងឈររៀងទី២ និងមាន ៦ពិន្ទុជាមួយនឹងលទ្ធផល ៣ប្រកួតឈ្នះ៣ និងចាញ់១ ៕

photo_2016-10-16_22-17-25

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត