គ្រូ Lee ព្រួយបារម្ភខ្លាចប្រ៊ុយណេ និងទីម័រ ពង្រឹងតំបន់ការពារ មិនអាចទម្លាយសំណាញ់ទីបាន

នូ មករា October 17, 2016


ភ្នំពេញ៖ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវ ដែលជាឧបសគ្គដ៏ធំក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 រួចមក លោក Lee Tae Hoon គ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជា នៅមិនទាន់មានក្ដីរំពឹងខ្ពស់ក្នុងការដណ្ដើមកៅអីវគ្គបន្ដនោះទេ ដោយសារលោកព្រួយបារម្ភគូប្រកួតបន្ទាប់ គឺក្រុមជម្រើសជាតិប្រ៊ុយណេ និងទីម័រខាងកើត ពង្រឹងតំបន់ការពារខ្លាំងជាហេតុមិនអាចស្វែករកគ្រាប់បាល់ជ័យជម្នះបាន ។

13320453_1748135532090614_384290315981714678_o

បុរសជនជាតិកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា ជ័យជម្នះ ២-១ លើក្រុមឡាវកាលពីចុងសប្ដាហ៍កន្លងទៅ មិនមែនជាការប្រកួតដ៏ល្អរបស់កម្ពុជានោះទេ ប៉ុន្ដែកីឡាករម្នាក់ៗ ពិតជាបានព្យាយាមធ្វើឲ្យពីសមត្ថភាពហើយ ។ តែយ៉ាងណាកីឡាករម្នាក់ៗ ត្រូវតែពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់ខ្លួនបន្ថែមទៀត ដើម្បីស្វែងរកជ័យជម្នះជូនជាតិ និងអ្នកគាំទ្ររបស់ខ្លួន ពិសេសគឺការត្រៀមប្រកួតនៅសល់តែម្ដង ព្រោះក្រុមប្រ៊ុយណេ និងទីម័រខាងកើត ក៏មានការត្រៀមខ្លួនបានល្អដូចគ្នាដែរ ។cambodia-national-fooball-team

លោកបន្ដថា៖ «ខ្ញុំមិនទាន់រំពឹងពីការឡើងទៅវគ្គបន្ដនោះទេ តែខ្ញុំគិតថា កម្ពុជានៅមានសង្ឃឹម ។ ខ្ញុំជឿជាក់ថា ប្រ៊ុយណេ និងទីម័រ នឹងត្រៀមខ្លួនល្អសម្រាប់ការប្រកួតជាមួយយើង ។ មួយទៀតការប្រកួតផ្លូវការ និងប្រកួតមិត្តភាព គឺខុសគ្នាឆ្ងាយ ព្រោះប្រកួតផ្លូវការផ្ដោតលើជ័យជម្នះ ដូច្នេះពេលខ្លះក្រុមខ្សោយ គាត់អាចផ្ដោតលើការការពារដើម្បីរក្សាលទ្ធផលល្អ ។ ហេតុនេះខ្ញុំមិនអាចទស្សន៍ទាយលទ្ធផលទុកមុនបានទេ បើសិនក្រុមគេការពារបានល្អហើយយើងមិនអាចវាយលុកបានយើងនឹងមានបញ្ហាច្រើន» ។cam-2-1-loas

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នៅសល់ ២ប្រកួតទៀត ដើម្បីប្រកួតកាត់សេចក្ដីរកក្រុមឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រនៃពូលB ដែលមានក្រុមវៀតណាម មីយ៉ាន់ម៉ា និងក្រុមម៉ាឡេស៊ី កំពុងរង់ចាំ ។ ចំពោះកម្មវិធីប្រកួតបន្ទាប់ រួមមាននៅថ្ងៃទី១៨ ខែតុលាស្អែកនេះ ក្រុមកម្ពុជា ត្រូវជួបក្រុមប្រ៊ុយណេដែលនឹងចាប់ផ្ដើមប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាច នៅលើទីលានពហុកីឡដ្ឋានជាតិ ៕cam-2-1-loas-1

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត