AFF Suzuki Cup៖ គ្រូបង្វឹកឡាវថា កម្ពុជាមានសង្ឃឹមឡើងវគ្គបន្ដ ក្រោយឈ្នះក្រុមខ្លួន ២-១

គឹមហុក October 15, 2016


ភ្នំពេញ៖ លោក Valakone Phomphady គ្រូបង្វឹកក្រុមជម្រើសជាតិឡាវ បានសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយរបូតអស់ ៣ពិន្ទុក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះកម្ពុជា នៃការប្រកួតបើកឆាកវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាយប់នេះ ហើយលោកបញ្ជាក់ថា ជ័យជម្នះនេះនឹងធ្វើឲ្យក្រុមគោព្រៃកម្ពុជា មានសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គបន្ដ ព្រោះប្រ៊ុយណេ និងទីម័រខាងកើត មិនមែនជាដៃគូរបស់កម្ពុជាឡើយ ។
valakone-phomphady
បុរសវ័យ ៥០ឆ្នាំរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា «ការប្រកួតរវាងកម្ពុជា និងឡាវ គឺជាការប្រកួតដ៏សំខាន់ និងរំជើបរំជួលបំផុត ព្រោះបើសិនក្រុមណាឈ្នះ គឺមានសង្ឃឹមឡើងខ្ពស់ ព្រោះខ្ញុំគិតថា ទីម័រ និងប្រ៊ុយណេមានកម្រិតទាបជាង គឺអាចមានឱកាសឈ្នះច្រើន ដូច្នេះខ្ញុំគិតថា កម្ពុជាមានសង្ឃឹមឡើងប្រកួតជុំចុងក្រោយច្រើន បន្ទាប់ពីយកឈ្នះក្រុមឡាវហើយនោះ» ។ ការលើកឡើងបែបនេះ គឺស្របពេលក្រុមម្ចាស់ផ្ទះកម្ពុជា និងឡាវ សុទ្ធតែសល់ ២ប្រកួតក្នុងដៃ ពោលគឺត្រូវជួបក្រុមប្រ៊ុយណេ និងក្រុមទីម័រខាងកើត នាថ្ងៃទី១៨ ខែតុលាសប្ដាហ៍ក្រោយ ដើម្បីកំណត់ច្បាស់លាស់ថា តើក្រុមណាមួយនឹងមានឱកាសឡើងទៅលេងបង្គ្រប់ពូលB នៃជុំផ្ដាច់ព្រ័ត្រនាពេលខាងមុខ ដែលមានក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា កំពុងរង់ចាំ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត