សម្ដេចតេជោ ប្រកាសផ្ដល់ប្រាក់ ៥ម៉ឺនដុល្លារដល់ក្រុមគោព្រៃកម្ពុជា បើសិនបន្ដឈ្នះទីម័រ និងប្រ៊ុយណេ!

គឹមហុក October 15, 2016


ភ្នំពេញ៖ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុបើកឆាកការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 តាមរយៈការយកឈ្នះក្រុមជម្រើសជាតិឡាវ ២-១ ភ្លាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារដល់ក្រុមគោព្រៃកម្ពុជានេះ ប្រសិនបើពួកគេអាចយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត និងក្រុមប្រ៊ុយណេបន្ដទៀត ។

cambodia-2-1-laos

prak-mony-oudom

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសបែបនេះ នៅលើ Page របស់សម្ដេចថា «ខ្ញុំសូមអបអរសាទរជោគជ័យនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះលើកីឡាបាល់ទាត់ឡាវ ក្នុងលទ្ធផល ២-១ ។ ខ្ញុំនឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន ៥ម៉ឺនដុល្លា(50,000$ )ក្នុងករណីដែលក្រុមជម្រើសជាតិកម្ពុជាយើងយកឈ្នះ ២ប្រកួតផ្សេងទៀត គឺក្រុមប្រុយណេ និងក្រុមទីម័រខាងកើត» ។

hun-sen-sponsor-cambodia-national-football-team

ចំពោះកម្មវិធីប្រកួត ២ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា រួមមាននៅថ្ងៃទី១៨ ខែតុលានេះ គឺក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិប្រ៊ុយណេ នាវេលាម៉ោង ៦៖៣០នាទីលើទីលានពហុកីឡដ្ឋានជាតិ បន្ទាប់មកទើបប្រកួតកាត់សេចក្ដីជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២១ ខែតុលាដដែល នាវេលាម៉ោង ៦៖៣០នាទីលា្ងច នៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត