AFF Suzuki Cup៖ កម្ពុជា ប៉ះឡាវ ខណៈទីម័រ ប៉ះប្រ៊ុយណេល្ងាចនេះ ក្រុមណាបាន ៣ពិន្ទុ?

គឹមហុក October 15, 2016


ភ្នំពេញ៖ វគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមប្រកួតនាល្ងាចថ្ងៃទី១៥ ខែតុលានេះហើយ ដោយមាន ២ប្រកួត ត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ គឺក្រុមគោព្រៃកម្ពុជា ជួបក្រុមជម្រើសជាតិឡាវ និងក្រុមជម្រើសជាតិប្រ៊ុយណេ ជួបក្រុមទីម័រខាងកើត ។
brunei-vs-timor

សម្រាប់ជំនួបរវាងក្រុមប្រ៊ុយណេ និងក្រុមទីម័រខាងកើត នឹងចាប់ផ្ដើមនាវេលាម៉ោង ៣៖៣០នាទីរសៀល បន្ទាប់ពីការប្រកួតនេះចប់ ទើបក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិឡាវ នៅវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ។ ចាំមើលតើក្រុមណាខ្លះ នឹងទទួលបាន ៣ពិន្ទុពីការប្រកួតបើកឆាកវគ្គជម្រុះនេះ?

img_0090
គួរបញ្ជាក់ថា ក្រុមទាំង ៤ គឺមាន ៣ប្រកួតក្នុងដៃដូចគ្នា ហើយក្រុមប្រកួតសន្សំពិន្ទុបានច្រើនជាងគេ នឹងត្រូវឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រក្នុងពូលB នៃពាន AFF Suzuki Cup 2016 ដោយមាន ៣ក្រុមកំពុងរង់ចាំ គឺក្រុមវៀតណាម ម៉ាឡេស៊ី និងក្រុមីយ៉ាន់ម៉ា ។ រីឯ ៤ក្រុមផ្សេងទៀត គឺរង់ចាំនៅពូលA ដូចជាថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងសិង្ហបុរី ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត