ប្រធានក្រុមប្រ៊ុយណេ៖ ក្រោយជួបទីម័រយើងត្រូវមានយុទ្ធសាស្ត្រខ្លាំងដើម្បីទប់ទល់កម្ពុជា!

លី រិទ្ធី October 13, 2016


ភ្នំពេញ៖ ខណៈដែលក្រុមជម្រើសជាតិប្រ៊ុយណេ នឹងត្រូវប្រកួតដំបូងជាមួយក្រុមជម្រើសជាតិទីម័រខាងកើតក្នុងវគ្គជម្រុះព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ AFF Suzuki Cup 2016 នាថ្ងៃទី១៥ ខែតុលា នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកហើយនោះ ប្រធានក្រុមប្រ៊ុយណេបានលើកឡើងថា ជំនួបជាមួយក្រុមទីម័រគឺជាការប្រកួតដ៏សំខាន់ ប៉ុន្តែអ្វីដែលគេត្រូវគិតបន្តទៀតនោះគឺយុទ្ធសាស្ត្រក្នុងការទប់ទល់ជាមួយក្រុមកម្ពុជាដែលជាក្រុមខ្លាំងមួយដែរនោះ។

faiq-jefri-bolkiah-at-chelsea

ព្រះអង្គម្ចាស់ Faiq Jefri Bolkiah បានមានបន្ទូលថា៖ «យើងត្រូវតែរៀបចំយុទ្ធសាស្ត្រផ្សេងៗពីគ្នាចំពោះការប្រកួតនីមួយៗ ហើយអ្វីដែលយើងត្រូវគិតនោះគឺជំនួបដំបូងជាមួយក្រុមទីម័រហើយសង្ឃឹមថាយើងនឹងអាចធ្វើបានល្អក្នុងការប្រកួតនេះ។ បន្ទាប់ពីនោះគឺការទប់ទល់ជាមួយក្រុមកម្ពុជាដែលជាម្ចាស់ផ្ទះ ព្រោះពួកគេជាក្រុមល្អ និងមានការគាំទ្រច្រើន ខ្ញុំបានលឺថា នៅទីនេះមានអ្នកគាំទ្រដ៏សម្បើមដូច្នេះយើងត្រូវតែប្រឹងប្រែងដើម្បីលទ្ធផលល្អ។»

faiq-jefri-bolkiah-leicester

ប្រធានក្រុមដែលជាញាតិវង្សរបស់ព្រះចៅស៊ុលតង់អង្គនេះបានបន្ថែមថា៖ «ខ្ញុំជឿជាក់លើទំនុកចិត្តរបស់ខ្ញុំ ព្រមទាំងក្រុមទាំងមូលដូចនេះខ្ញុំជឿជាក់ថាយើងនឹងអាចរកគ្រាប់បាល់បាន។ ខ្ញុំដឹងថាក្រុមជម្រើសជាតិកម្ពុជាខ្លាំងហេតុនេះយើងត្រូវការប្រើប្រាស់យុទ្ធសាស្រ្តផ្សេងដើម្បីលេងជាមួយពួកគេ។ ឆ្លងតាមការហ្វឹកហាត់ គឺខ្ញុំអាចលេងបានគ្រប់តំបន់ ជាធម្មតាខ្ញុំមិនមែនលេងជាខ្សែបម្រើកណ្តាលនោះទេ តែសម្រាប់ការប្រកួតកម្មវិធីនេះខ្ញុំនឹងលេងនៅតំបន់កណ្តាល ដូចនេះខ្ញុំនឹងគ្រប់គ្រងបាល់ឲ្យបានច្រើន ហើយជួយការពារបន្ថែមសម្រាប់ក្រុមពីព្រោះយើងត្រូវការការពារ ខ្ញុំសង្ឃឹមថាយើងនឹងអាចធ្វើបានល្អនៅក្នុងការប្រកួតនេះ។»

_f9p7926

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតវគ្គជម្រុះពាន AFF Suzuki Cup 2016 នេះ ក្រុមជម្រើសជាតិប្រ៊ុយណេនឹងត្រូវប្រកួតដំបូងជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនៅថ្ងៃទី១៥ ខែតុលា វេលាម៉ោង ៣.៣០ ល្ងាច នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់មកត្រូវជួបក្រុមកម្ពុជានៅថ្ងៃទី១៩ ខែតុលា វេលាម៉ោង ៦.៣០ នាទីល្ងាចនៅពហុកីឡដ្ឋានជាតិដដែល មុននឹងប្រកួតចុងក្រោយជាមួយក្រុមឡាវនៅលើទីលាន RSN របស់ក្លឹបភ្នំពេញក្រោននាវេលាម៉ោង ៦.៣០ ល្ងាច៕

អត្ថបទ៖ មករា

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត