ក្លឹបភ្នំពេញក្រោនធ្វើដំណើរទៅកាន់ខេត្តសៀមរាប បាត់ដំបង និងប៉ោយប៉ែត

គឹមហុក August 17, 2015


ប៉ុន្មានថ្ងៃខាងមុខនេះ កីឡាករនៃក្រុមឈុតធំរបស់ក្លឹបភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ភាគខាងជើងនៃប្រទេសកម្ពុជាបន្ទាប់ពីពួកគេបានធ្វើការប្រកួតអស់ ១៤ ប្រកួត ក្នុងរយៈពេល ៤៤ ថ្ងៃរួចមក។ ក្នុងឱកាសនៃការសម្រាកនេះ កីឡាករឈុតធំទាំងអស់នឹងធ្វើដំណើរលំហែរកាយព្រមទាំងធ្វើការងារសហគមន៍មួយចំនួនផងដែរ។ នៅថ្ងៃស្អែកនេះកីឡាករទាំងអស់នឹងចេញដំណើរទៅកាន់ខេត្តសៀមរាប បន្ទាប់មកគឺក្រុងប៉ោយប៉ែត ព្រមទាំងខេត្តបាត់ដំបងមុននឹងវិលត្រលប់មកកាន់ទីក្រុងភ្នំពេញវិញនៅថ្ងៃអាទិត្យ។ ក្នុងអំឡុងពេលនៃការធ្វើដំណើរនេះដែរ យើងនឹងធ្វើការប្រកួតជាលក្ខណៈមិត្តភាពចំនួនបីប្រកួតជាមួយក្រុមនានានៅតាមខេត្តនីមួយៗ បន្ថែមពីលើនេះទៅទៀតនោះ លោកគ្រូបង្វឹកក្លឹប កីឡាករ និងក្រុមការងារទាំងអស់នឹងចូលរួមចែករំលែកបទពិសោធន៍នៃការលេងបាល់ទាត់ដល់យុវជនជំនាន់ក្រោយផងដែរ។ ជាមួយគ្នានេះយើងក៏នឹងចូលរួមការប្រកួត mini-football festival នៅក្រុងប៉ោយប៉ែតផងដែរ ហើយយើងខ្ញុំសង្ឃឹមថានឹងទទួលបានអ្នកគាំទ្រក្លឹបភ្នំពេញក្រោនឲ្យបានកាន់តែច្រើនថែមទៀត។ អ្វីដែលសំខាន់នោះគឺ កីឡាករព្រមទាំងក្រុមការងារទាំងអស់សុទ្ធតែចង់ទស្សនាប្រាសាទអង្គរវត្តដែលជាកេរមរតកខ្មែរព្រមទាំងជួបជាមួយអ្នកគាំទ្ររបស់ក្លឹបភ្នំពេញក្រោនទាំងអស់។
ប្រសិនបើលោកអ្នករស់នៅខេត្តសៀមរាប ប៉ោយប៉ែត និងបាត់ដំបង សូមកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នានៅក្នុងការប្រកួតខាងក្រោមនេះ៖

  • ថ្ងៃអង្គារ ទី១៨ ខែសីហា PPCFC vs Next Step FC នៅទីលាន Galaxy Goal Futsal club ខេត្តសៀមរាប វេលាម៉ោង ៦ ល្ងាច
  • ថ្ងៃសុក្រ ទី២១ ខែសីហា: PPCFC vs Kbal Spean FC នៅទីលាន 855Crown field ក្រុងប៉ោយប៉ែត វេលាម៉ោង ៥ ល្ងាច
  • ថ្ងៃសៅរ៍ ទី២២ ខែសីហា: PPCFC vs Star Light FC នៅទីលាន Airport ខេត្តបាត់ដំបង វេលាម៉ោង ៣:៣០ រសៀល
  • យើងខ្ញុំសង្ឃឹមថានឹងបានជួបអ្នកគាំទ្ររបស់ក្លឹបភ្នំពេញក្រោនទាំងអស់នៅក្នុងដំណើរកម្សាន្តនាពេលខាងមុខនេះ!

PPCFC Match Trip

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ ភ្នំពេញក្រោន

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត