ប្រាក់ មុន្នីឧត្តម ក្លាយជាអគ្គរាជទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនតូយ៉ូតា (កម្ពុជា)

គឹមហុក August 17, 2015


ខ្សែប្រយុទ្ធរបស់ក្លឹបស្វាយរៀង និងជាកីឡាករដ៏ល្បីមួយរូបរបស់ក្រុមជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម ត្រូវបានក្រុមហ៊ុនតូយ៉ូតា (កម្ពុជា) ចុះកុងត្រាឲ្យធ្វើជាឯកអគ្គរាជទូតសុច្ឆន្ទៈរយៈពេល ១ ឆ្នាំដោយនៅក្នុងតួនាទីជា Brand Ambassador នេះ ប្រាក់ មុន្នីឧត្តម ត្រូវបំពេញតួនាទីជាអ្នកផ្សព្វផ្សាយរាល់សកម្មភាពរបស់ក្រុមហ៊ុនដោយរាប់បញ្ចូលទាំងការចូលរួមក្នុងកម្មវិធីក៏ដូចជាព្រឹត្តិការណ៍កីឡាបាល់ទាត់ផ្សេងៗ និងការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានផងដែរ។ ជាមួយគ្នានេះកីឡាកររូបសង្ហារកំពុងមានប្រជាប្រិយរូបនេះក៏ត្រូវបានក្រុមហ៊ុនផ្តល់រថយន្តម៉ូដែលថ្មី Hilux Revo សម្រាប់ការធ្វើដំណើរពេញមួយឆ្នាំព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។ កីឡាករបាល់ទាត់ដ៏ឆ្នើមរបស់កម្ពុជារូបនេះបានបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ព្រោះនេះជាលើកទី ១ ហើយដែលមានក្រុមហ៊ុនធំបែបនេះហៅខ្ញុំទៅចុះកុងត្រាជាមួយ ហើយខ្ញុំគិតថា វាក៏ជាលើកទី ១ ក្នុងវិស័យកីឡាបាល់ទាត់ផងដែរ។ តាមរយៈការចុះកុងត្រារបស់ខ្ញុំនេះនឹងជួយធ្វើឲ្យវិស័យកីឡារបស់យើងកាន់តែមានភាពរីកចម្រើនព្រោះតូយ៉ូតាអាចនឹងបន្ដជួយដល់វិស័យកីឡារបស់យើង ហើយនោះជាចំណុចដ៏សំខាន់ដែលបានជំរុញលើកទឹកចិត្តឲ្យក្មេងជំនាន់ក្រោយខិតខំហ្វឹកហាត់ដើម្បីទទួលបានឱកាសល្អដូចជារូបខ្ញុំនៅពេលនេះ»៕

Toyota Brand Ambassador

 

អត្ថបទ៖ មករា

​រូបភាព៖ Toyota (Cambodia)

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត