គ្រូ Lee ទម្លាយអាថ៌កំបាំង៖ សុំចិត្តបណ្ដាញផ្សព្វផ្សាយបញ្ឈប់ការបង្ហោះវីដេអូ Full ព្រោះអាចធ្វើឲ្យគូប្រកួតដឹងពីចំណុចខ្សោយ

នូ មករា October 8, 2016


ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ខំចិត្តទម្លាយអាថ៌កំបាំងក្នុងទ្រូងដែលខំលាក់ជាយូរមកហើយ ចំពោះបណ្ដាញផ្សព្វផ្សាយនានា ដោយបានសំណូមពរថា គួរតែបញ្ឈប់ការបង្ហោះវីដេអូពេញ(Full)នៃការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ទៅកាន់តែបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ព្រោះវាអាចនឹងធ្វើឲ្យគូរប្រកួតបន្ទាប់របស់កម្ពុជា ដឹងពីចំណុចខ្សោយ ឬដឹងពីកល្បិច ងាយស្រួលក្នុងការទប់ទល់ និងវាយបកយកឈ្នះ ។

14479582_1800066866897480_5919206016203644044_n

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមជួបប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិស្រីលង្ការនាថ្ងៃស្អែក ។ លោកបញ្ជាក់ថា ក្នុងនាមជាជាតិសាសន៍តែមួយ សូមបណ្ដាញផ្សព្វផ្សាយ ដែលតែងបង្ហោះវីដេអូពេញនៃការប្រកួតរបស់កម្ពុជា គួរតែបញ្ឈប់ទៅ ព្រោះការធ្វើបែបនេះ ក៏ជាបញ្ហានាំឲ្យកម្ពុជាពិបាកស្វែងរកជ័យជម្នះជូនជាតិដែរ ។ ដូច្នេះសូមកុំចង់បានប្រយោជន៍ផ្ទាល់ខ្លួនហើយធ្វើឲ្យប៉ះពាល់ដល់លទ្ធផលជារួមអី ។

14522723_1800808313490002_77056407662189818_n

លោកបន្ដថា រាល់ការប្រកួតនីមួយៗ គូភាគីសុទ្ធតែចង់ស្វែងយល់ពីកម្រិតសមត្ថភាព និងបច្ចេកទេសគូប្រកួតតាមរយៈវីដេអូតាមប្រព័ន្ធ Youtube ។ ហេតុនេះវាពិតជាងាយស្រួលណាស់ បើសិនក្រុមណាត្រូវជួបកម្ពុជា ហើយចង់ស្វែងយល់ពីចំណុចខ្សោយ ឬចំណុយខ្លាំងរបស់កម្ពុជានោះទេ ។ តែបើក្រឡេកទៅប្រទេសដទៃគេកម្របង្ហោះវីដេអូពេញៗណាស់ សូម្បីតែលោកចង់ព្យាយាមរកក៏ពិបាកដែរ ហើយពេលខ្លះត្រូវចំណាយថវិកា និងពេលវេលា ដើម្បីស្វែងយល់ពីគូប្រកួតដល់ប្រទេសនោះថែមទៀតផង ។

14611105_1800068586897308_2202598584806341764_n

ជាមួយគ្នានោះលោកក៏បានលើកឡើងផងដែរថា អ្នកគាំទ្រក៏ដូចគ្នា បើសិនចង់ឲ្យកម្ពុជាទទួលបានលទ្ធផលល្អ សូមកុំព្យាយាមបង្ហោះសារអ្វីដែលប៉ះពាល់ដល់អារម្មណ៍កីឡាករអី ព្រោះពួកគេងាយនឹងទទួលបានការវាយប្រហារផ្លូវចិត្ត និងធ្វើឲ្យបាក់ទឹកចិត្តណាស់ ក្រោយពេលពួកជួបការបរាជ័យក្នុងការប្រកួតម្ដងៗ ។ ដូច្នេះលោក Lee ក៏បានទទូចឲ្យអ្នកគាំទ្របន្ដការគាំទ្រលើកទឹកចិត្តដល់កីឡាករកម្ពុជាបន្ថែមទៀត ដើម្បីឆ្ពោះទៅដណ្ដើមជ័យលាភីល្អៗជូនជាតិនាថ្ងៃអនាគត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត