គ្រូហុងកុង ពេញចិត្តជ័យជម្នះ ២-០ យប់មិញ តែសរសើរឆន្ទៈ និងទម្រង់លេងគោព្រៃកម្ពុជា

នូ មករា October 7, 2016


ភ្នំពេញ៖ ការបន្ដយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពក្រៅទឹកដីយប់មិញ បានធ្វើឲ្យលោក Kim Pan Gon គ្រូបង្វឹកហុងកុង បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលនេះ ប៉ុន្ដែលោកក៏បានកោតសរសើរត្រង់ៗ ចំពោះឆន្ទៈនិងទម្រង់លេងដ៏មោះមុតរបស់កីឡាករម្ចាស់ផ្ទះកម្ពុជាផងដែរ ដែលបានបង្ហាញពីសាមគ្គីភាពគួរឲ្យស្ងើចក្នុងការប្រកួត ។

14479582_1800066866897480_5919206016203644044_n

គួរបញ្ជាក់ថា ជំនួបមិត្តភាពលើទីលានពហុកីឡដ្ឋានជាតិយប់មិញនេះ គឺក្រុមភ្ញៀវហុងកុង បានបំប៉ោងសំណាញ់ទីគោព្រៃកម្ពុជា២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Sandro នៅនាទីទី៧ និងកីឡាករ Akande នៅនាទីទី៣២ ។ ចូលតង់ទី២ បន្ទាប់ពីលោក Lee Tae Hoon ផ្លាស់ប្ដូរកីឡាករសំខាន់ៗចូល ដូចជា ឃួន ឡាបូរ៉ាវិ និង ចាន់ វឌ្ឍនាកា ក្រុមទាំងពីរក៏មិនអាចស្វែងរកគ្រាប់បាល់រៀងៗខ្លួន ដោយលទ្ធផលហុងកុង ២ និងកម្ពុជា ០ ដល់ចប់ការប្រកួតតែម្ដង ។14516609_1800068353563998_7067122103304163482_n

ក្រោយបញ្ចប់ការប្រកួតលោក Kim Pan Gon បានលើកឡើងថា ក្រោមស្ថានភាពឧបសគ្គជាច្រើន ពិសេសគឺអ្នកគាំទ្រ និងទីលានស្មៅសិម្បិនិម្មិត ប៉ុន្តែកូនក្រុមលោកបានជម្នះឧបសគ្គទាំងនេះ រហូតទទួលបានជ័យជម្នះទៀតដូច្នេះលោកពិតជាមានមោទនៈភាពណាស់ ដែលក្រុមលោកអាចបន្ដយកជ័យជម្នះជូនជាតិ និងប្រជាជនហុងកុងបាន ។

14568125_1800068716897295_1571582595229185562_n

លោកបន្ដថា៖ «ខ្ញុំពេញចិត្តខ្លាំងណាស់ ចំពោះជ័យជម្នះនេះ ហើយខ្ញុំក៏ជឿជាក់លើសមត្ថភាពកីឡាករខ្ញុំថា មានកម្រិតអាជីពគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ» ។ ប៉ុន្ដែទន្ទឹមនឹងការសប្បាយចិត្តជាមួយការទទួលបានជ័យជម្នះនេះដែរ គ្រូបង្វឹកជនជាតិកូរ៉េដដែល ក៏បង្ហាញពីមោទនៈភាពចំពោះភាពរីកចម្រើន និងការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលនៃវិស័យបាល់ទាត់កម្ពុជា ពិសេសគឺក្រោមការដឹកនាំរបស់លោក Lee Tae Hoon ដែលធ្វើឲ្យបាល់ទាត់កម្ពុជាមានភាពខុសប្លែកពីមុនច្រើន ។ ចំពោះការប្រកួតយប់មិញវិញ លោកថា កីឡាករកម្ពុជាម្នាក់ៗ ពិតជាមានបច្ចេកទេសគ្រប់គ្រាន់ បើទោះបីពួកគេមានកម្ពស់ទាប តែពួកគេបានបង្ហាញទម្រង់យ៉ាងល្អនៅលើទីលាន ។

14520390_1800066813564152_604409910234303705_n

ដោយឡែកលោក Lee Tae Hoon គ្រូបង្វឹកកម្ពុជាវិញ ក៏មិនបានស្ដីបន្ទោសកូនក្រុមខ្លួន ដែលរងការបរាជ័យជម្នះជាលើកទី២ក្នុងទឹកដីនេះដែរ ។ ផ្ទុយទៅវិញលោកមានតែពេញចិត្ត ចំពោះការខិតខំអស់ពីសមត្ថភាពរបស់ពួកគេដោយមិនធ្វើអ្វីខុសពីការគ្រោងទុករបស់លោក ។ ទោះជាយ៉ាងណាបង្ហាញមាឌរបស់កីឡាករ ក៏នៅតែជាបញ្ហាដែលលោកត្រូវដោះស្រាយហើយលោកថែមទាំងតាំងចិត្តធ្វើឲ្យបានល្អបំផុត សម្រាប់ការប្រកួតក្រោយៗ ។

14484996_1800068680230632_5019477597705402615_n

គួរបញ្ជាក់ថា នេះគឺជាការបរាជ័យលើកទី២ របស់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Lee Tae Hoon ខណៈលើកទី១ គឺចាញ់ក្រៅទឹកដី ដោយម្ចាស់ផ្ទះហុងកុង យកឈ្នះកម្ពុជា ៤-២ ។ តែយ៉ាងណានេះគឺជាការប្រកួតមិត្តភាពដើម្បីពង្រឹងសមត្ថភាពត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែតុលាខាងមុខរបស់កម្ពុជាប៉ុណ្ណោះ ៕

14590428_1800067696897397_7799022031702109836_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត