កែវ សុខផេង៖ យើងមិនអាចមើលស្រាលលើគូប្រកួតឡើយ តែយើងត្រូវប្រឹងអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ!

នូ មករា October 6, 2016


ភ្នំពេញ៖ ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមហុងកុង នឹងត្រូវចាប់ផ្តើមនៅប៉ុន្មានម៉ោងខាងមុខនេះហើយ ស្របពេលនេះដែរ ទស្សនិកជាច្រើនមុឺននាក់កំពុងតែរៀបចំខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរមកកាន់ពហុកីឡដ្ឋានជាតិក្នុងបំណងគាំទ្រក្រុមជម្រើសជាតិក្នុងការប្រកួតសងសឹកនេះបន្ទាប់ពីក្រុមកម្ពុជាបានរងបរាជ័យក្នុងលទ្ធផល ៤-២ កាលពីជើងមុននៅលើទឹកដីក្រុងហុងកុងនោះ។

_mg_4091

ជាមួយគ្នានេះផងដែរ កីឡាករ កែវ សុខផេង សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានថ្លែងថា រូបគេក៏ដូចជាមិត្តរួមក្រុមទាំងអស់បានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតល្ងាចនេះ ព្រោះក្រៅពីជាជំនួបសងសឹក នេះក៏ជាការកម្តៅសាច់ដុំដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នាថ្ងៃទី១៥ ខែតុលា នេះផងដែរ។ ខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់ថា៖ «បន្ទាប់ពីការបោះជំរុំហ្វឹកហាត់នៅសិង្ហបុរីរួចមក ឃើញថាក្រុមរបស់យើងមានភាពល្អប្រសើរជាងមុន យើងមានទម្រង់លេងល្អ និងទទួលបានបទពិសោធន៍ច្រើនពីការប្រកួតមិត្តភាពនៅទីនោះ  ដូច្នេះយើងកាន់តែមានទំនុកចិត្តសម្រាប់ការប្រកួតល្ងាចនេះ ពិសេសគឺការប្រកួត Suzuki Cup តែម្តង។»

14568149_1298392813512556_4473449695124702390_n

កីឡាករវ័យក្មេងដែលបានចាប់កំណើតលើទឹកដីខេត្តក្រចេះរូបនេះបានបន្ថែមថា៖ «យើងមានប្រៀបជាងគូប្រកួតរបស់យើង ព្រោះយើងធ្លាប់បានលេងនៅលើទីលាននេះ និងទស្សនិកជនជាច្រើននៅលើកទឹកចិត្ត ប៉ុន្តែយើងមិនអាចមើលស្រាលលើគូប្រកួតបានឡើយទោះបីជានេះជាការប្រកួតលើទឹកដីរបស់យើងក៏ដោយ ផ្ទុយទៅវិញយើងត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីអរគុណដល់អ្នកគាំទ្ររបស់យើង!»

14611129_1298392833512554_6156381466853983285_n

សូមបញ្ជាក់ថា ក្រុមកម្ពុជានឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមហុងកុងនាវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី១០ ខែតុលា នេះហើយខណៈដែលពេលនេះទស្សនិកកំពុងតែធ្វើដំណើរមកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តើរៗហើយនោះ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត