ចូលរួមទស្សនា ACT 2015 ហើយមានឱកាសឈ្នះរង្វាន់ទៀត!

គឹមហុក August 12, 2015


កម្មវិធីប្រកួត Asia Champions Trophy 2015 ដែលជាការប្រកួតដណ្តើមពាន់រង្វានយុវជននៅក្នុងតំបន់អាស៊ីបានឈានចូលមកដល់ហើយ ដោយនៅថ្ងៃសុក្រ ទី១៤ ខែសីហាខាងមុខនេះក្រុមយុវជននៃក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួបជាមួយក្រុមយុវជនរបស់ក្លឹប Frenz United (B) នៅកីឡដ្ឋាន RSN នៅវេលាម៉ោង ៦:០០ ល្ងាច។ សម្រាប់ប្រិយមិត្តដែលមានបំណងចូលរួមទស្សនាក៏ដូចជាលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជាយើងអាចទំនាក់ទំនងទិញសំបុត្រចូលរួមហើយកុំភ្លេចផ្ទៀងផ្ទាត់លេខកន្ទុយសំបុត្ររបស់អ្នកដើម្បីផ្សងសំណាងយករង្វាន់ដែលរួមមានដូចជាទូរស័ព្ទដៃIphone ស៊ីមកាត និងអាវយឺត ជាដើម។ គួរបញ្ជាក់ផងដែរថាក្លឹបភ្នំពេញក្រោនធ្លាប់បានជួបជាមួយក្លឹប Frenz united នេះកាលពីកម្មវិធី ACT ឆ្នាំ២០១៤ កន្លងទៅដោយក្លឹបនេះបានយកឈ្នះក្លឹបភ្នំពេញក្រោន ៣-២ នៅកីឡដ្ឋាន Janda Baik និងក្នុងលទ្ធផល ២-១ នាការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកហើយសម្រាប់ឆ្នាំនេះពួកគេមានក្រុមយុវជន ២ ក្រុមដើម្បីចូលរួមប្រកួតក្នុងកម្មវិធី ACT នេះ។ ដូច្នេះសូមប្រិយមិត្តអញ្ជើញចូលរួមទស្សនា និងផ្តល់កម្លាំងដល់កីឡាកររបស់យើងឲ្យបានច្រើនកុះករ!

ACT2

PPCFC Academy

ACT3

Frenz United (B)

ACT4

PPCFC Fan

 

រូបភាព/អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត