កីឡាករទាំង ២៥ រូបដែលនឹងត្រូវបំពេញភារកិច្ចក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2018

គឹមហុក August 11, 2015


សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះកីឡាករបាល់ទាត់ជម្រើសជាតិចំនួន ២៥ នាក់ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមប៊ូតាន់នៅចុងខែសីហានេះក៏ដូចជាដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 វគ្គជម្រុះពូល E ប្រចាំទ្វីបអាស៊ីដែលកម្ពុជាត្រូវជួបជាមួយជប៉ុន និង ស៊ីរី ផងដែរ។ គ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon រួមទាំងក្រុមការងាររបស់លោកក៏ត្រូវវិលត្រឡប់មកដឹកនាំក្រុមវិញបន្ទាប់ពីបានបញ្ចប់ភារកិច្ចក្នុងឈុត U-23 កាលពីព្រឹត្តិការណ៍ស៊ីហ្គេមនោះ។

National Team

National Team1
កីឡាករទាំង ២៥ នាក់នោះរួមមាន៖
អ្នកចាំទី៖

  • ស៊ូ យ៉ាទី (បឹងកេតអង្គរ)
  • ប៉េង ប៊ុនឆាយ (ស្វាយរៀង)
  • ប្រាក់ ភារុណ (អគ្គស្នងការដ្ឋាននគរបាលជាតិ)។

ខ្សែការពារ៖

  • សឿយ វិសាល (ស្វាយរៀង)
  • នេន សុធារ័ត្ន (ស្វាយរៀង)
  • សុខ សុវណ្ណ (បឹងកេតអង្គរ)
  • កុក បុរីស (ភ្នំពេញក្រោន)
  • ហុង ផេង (បឹងកេតអង្គរ)
  • សាយ ពិសិដ្ឋ (អគ្គស្នងការដ្ឋាននគរបាលជាតិ)
  • ណុប តុលា (ស្វាយរៀង)។

ខ្សែបម្រើ៖

  • សំអឿន ពិដោរ (ស្វាយរៀង)
  • ឈិន ឈឿន (ក្រសួងការពារជាតិ)
  • រស់ សំអឿន (បឹងកេតអង្គរ)
  • ស៊ុន សុវណ្ណរិទ្ធី (ណាហ្គាវើល)
  • ហួយ ផល្លីន (ស្វាយរៀង)
  • សុះ ស៊ូហាណា (ភ្នំពេញក្រោន)
  • សារី ម៉ាត់ណូរ៉ូទីន (ភ្នំពេញក្រោន)
  • ទិត្យ ឌីណា (អគ្គស្នងការដ្ឋាននគរបាលជាតិ)
  • ធារី ចន្ថាប៊ីន (ភ្នំពេញក្រោន)
  • ឈុន សុធារ័ត្ន (បឹងកេតអង្គរ)
  • គួច សុកុម្ភៈ (ណាហ្គាវើល)។

ខ្សែប្រយុទ្ធ៖

  • ប្រាក់ មុន្នីឧត្តម (ស្វាយរៀង)
  • កែវ សុខផេង (ភ្នំពេញក្រោន)
  • ចាន់ វឌ្ឍនាកា (បឹងកេតអង្គរ)
  • ឃួន ឡាបូរ៉ាវី (បឹងកេតអង្គរ)។

 

យោងតាមបញ្ជីនេះ អ្នកចាំទី ប៉េង ប៊ុនឆាយ និង ប្រាក់ ភារុន មានវត្តមានជំនួស អ៊ុំ សេរីរតន៍ របស់ក្លឹបក្រសួងការពារជាតិដែលជាប់បំពេញកាតព្វកិច្ចជាមួយឈុត U-19 នៅប្រទេសឡាវ និងអ្នកចាំទី គឹម មករា។ នៅតំបន់ការពារ កុក បូរីស និងណុប តុលា ត្រូវកោះហៅជំនួស សុខ រិទ្ធី និង ទៀង ទីនី ខណៈដែលហុង ផេង រស់ សំអឿន សារី ម៉ាត់ណូរ៉ូទីន និង ប៊ិន ធារី មានឈ្មោះក្នុងបញ្ជីសារជាថ្មីស្របពេលដែល វ៉ា សុខថន ឃឹម បូរី ប្រាក់ ចាន់រតនា និង សួន វាសនា ត្រូវអវត្តមានវិញម្តង។

 

រូបភាព/អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត