ស្វាយរៀងអែហ្វស៊ីទិញយកអ្នកចាំទីវេស្ទើន ប៉េង ប៊ុនឆាយ

បារាំង August 6, 2015


ក្លឹបបាល់ទាត់ស្វាយរៀងអែហ្វស៊ីបានធ្វើការចុះហត្ថលេខាដើម្បីទិញយកអ្នកចាំទី ប៉េង ប៊ុនឆាយ ពីក្លឹបវេស្ទើនភ្នំពេញ ដែលជាកីឡាករចាំទីមួយរូប មានបទពិសោធន៍ធ្លាប់លេងឱ្យក្លឹបល្បីៗនៅកម្ពុជា និងជាអ្នកចាំទីដែលតែងតែសង្គ្រោះបាល់បានយ៉ាងល្អផងដែរ ក្នុងការប្រកួតរបស់វេស្ទើនភ្នំពេញនាពេលកន្លងមក។ យ៉ាងណាមិញអ្នកចាំទីវ័យ ២៣ឆ្នាំ កម្ពស់១.៧៥ម៉ែត្ររូបនេះ នឹងត្រូវផ្ទេរមកកាន់ទឹកដីកីឡដ្ឋានខេត្តស្វាយរៀង សម្រាប់រយៈពេលមួយឆ្នាំ ដោយឡែកតម្លៃនៃការទិញយកនេះមិនត្រូវបានបង្ហាញឲ្យដឹងនោះឡើយ។ គួរបញ្ជាក់ផងដែរថា ប៉េង ប៊ុនឆាយ ជាអតីតអ្នកចាំទីឱ្យ ភ្នំពេញក្រោន ចាប់ពីឆ្នាំ ២០០៦- ២០១១ និងបឹងកេតអង្គរ ពីឆ្នាំ២០១១-២០១៥ ។ ក្នុងនោះដែរ អ្នកចាំទីចំណូលថ្មីរូបនេះនឹងពាក់អាវស្លាកលេខ ៣០៕

11811552_925935834129828_1170468071693522106_n

ប្រភព/រូបភាព៖ ហ្វេកបុកក្លឹបបាល់ទាត់ស្វាយរៀងអែហ្វស៊ី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត