វៀតណាម និងទីម័រ ដឹកដៃគ្នាឡើងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពាន AFF U-19 Championships 2016

លី រិទ្ធី September 20, 2016


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ានក្រោមអាយុក្រោម ១៩ឆ្នាំ ឬ AFF U-19 Championships 2016 បានរកឃើញក្រុមជើងខ្លាំង ២ នៅពូល A ដែលត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាង ១ សប្ដាហ៍កន្លងទៅ គឺមានក្រុមយុវជន U-19 ម្ចាស់ផ្ទះវៀតណាម និងក្រុមយុវជន U-19 ទីម័រខាងកើត ខណៈ ២ក្រុមទៀត ត្រូវរង់ចាំលទ្ធផលប្រកួតផ្ដាច់ព្រ័ត្រពូល B នាល្ងាចនេះសិន។

មុនដណ្ដើមបានកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ក្រុមទាំងពីរខាងលើសុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតបញ្ចប់ពូលពីម្សិលមិញ។ ចំពោះក្រុម U-19 វៀតណាម បានយកឈ្នះក្រុម U-19 ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ហើយជ័យជម្នះនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះនេះឡើងឈរកំពូលតារាងដោយមាន ១០ ពិន្ទុ ខណៈក្រុម U-19 ម៉ាឡេស៊ី បានត្រឹមខកចិត្ត ក្រោយបញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូល។

ដោយឡែកក្រុម U-19 ទីម័រខាងកើត គឺបានយកឈ្នះក្រុម U-19 សិង្ហបុរី ដោយលទ្ធផល ២-០ ដើម្បីទទួលបាន ៩ ពិន្ទុឡើងឈរចំណាត់ថ្នាក់លេខ ២ និងឡើងទៅវគ្គបន្ដ។ ចំណែកក្រុម U-19 សិង្ហបុរី គឺបានបញ្ចប់បេសកកម្មត្រឹមចំណាត់ថ្នាក់លេខ ៤ ក្នុងពូលមាន ៤ ពិន្ទុ ឈរលើក្រុមបាតតារាងហ្វីលីពីន ដែលគ្មានពិន្ទុរាប់ឡើយ បន្ទាប់ពីឆ្លងកាត់ ៤ ប្រកួតមិនស្គាល់ឈ្នះ ឬ ស្មើសូម្បីតែមួយប្រកួត។

vietnam-u19s-n-t-linh-tries-to-score-past-malaysia-u19-1992016_6axm34vc17531ua5lfersk12m

img_2614-2147

គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ លើទឹកដីម្ចាស់ផ្ទះវៀតណាមដដែល ហើយពេលនេះក្រៅពីក្រុម U-19 វៀតណាម និង U-19 ទីម័រខាងកើត ក៏មាន ១ ក្រុមទៀតទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាស្ថាពរផងដែរ គឺក្រុម U-19 ថៃ ដែលកំពុងឈរកំពូលតារាងដោយមាន ១២ ពិន្ទុ ដូច្នេះក្រុមការពារតំណែងជើងឯកនេះ ត្រូវជួបក្រុម U-19 ទីម័រខាងកើត ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកគូប្រកួតរបស់ក្រុម U-19 វៀតណាម ត្រូវរង់ចាំសិនការប្រកួតនៅល្ងាចនេះបញ្ចប់ទើបដឹងថាគូរប្រកួតរបស់ខ្លួនជាក្រុមណា៕

thaa

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត