វ៉ា សុខថន វិលត្រលប់ទៅបារាំងវិញខណៈភ្នំពេញក្រោនកំពុងការពារតំណែងរដូវកាលថ្មី

គឹមហុក August 3, 2015


កីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លឹបភ្នំពេញក្រោន វ៉ា សុខថន នឹងត្រលប់ទៅប្រទេសបារាំងវិញដូចនេះមានន័យថាកីឡាកររូបនេះនឹងអវត្តមានក្នុងជំនួបរវាងក្លឹបភ្នំពេញក្រោន និងក្លឹបស្វាយរៀងនៅថ្ងៃពុធខាងមុខនេះ។

75វ៉ា សុខថន (អាវក្រហម) ពេលលេងជាមួយក្រុមបឹងកេត អង្គរ

លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានបកស្រាយស្ថានភាពនេះបន្ទាប់ពីស្មើជាមួយក្លឹបអគ្គស្នងការថា៖ “នេះពិតជាសប្តាហ៍មួយដែលពិបាកសម្រាប់យើង។ យើងបានបាត់បង់កីឡាករ ងយ ស្រ៊ីន បន្ទាប់មកកីឡាករសញ្ជាតិកូរ៉េខាងត្បូង Jeongho បានចាកចេញកាលពីម្សិលមិញហើយឥលូវនេះកីឡាករ សុខថន ក៏ចាកចេញទៀតដោយមានធុរៈគ្រួសារដែលតម្រូវឲ្យសុខថនត្រូវត្រលប់ទៅប្រទេសបារាំងវិញ។ យើងពិតជាសប្បាយចិត្តដែលមាន សុខថន ចូលរួមក្នុងក្រុម ហើយអ្នកគាំទ្រទាំងអស់ក៏ពេញចិត្តជាមួយបច្ចេកទេសលេង និងការស៊ុតរបស់រូបគេ។ សុខថន មានអ្វីពិសេសដែលយើងពេញចិត្ត យើងជូនពរឲ្យការធ្វើដំណើររបស់សុខថនសំណាងល្អហើយសង្ឃឹមថាកីឡាកររូបនេះនឹងត្រលប់មកចូលរួមជាមួយយើងវិញក្នុងពេលឆាប់ៗ

4

គ្មានអ្វីជាក់លាក់នោះទេ នេះពឹងលើស្ថានភាពគ្រួសាររបស់សុខថន នៅពេលដែលកីឡាកររូបនេះត្រលប់ទៅបារាំងវិញ។ នេះមិនមែនជាអ្វីដែលកីឡាកររូបនេះអាចសន្យាបាននោះទេ ប៉ុន្តែរូបគេស្រលាញ់មិត្តរួមក្រុមទាំងអស់នៅក្នុងក្លឹប។ កីឡាកររូបនេះពិតជាចង់ជួយក្រុមការពារតំណែងជើងឯក ដូចនេះសុខថនសង្ឃឹមថានឹងត្រលប់មកជួយក្លឹបវិញ។”
កីឡាករ វ៉ា សុខថន វ័យ២៨ឆ្នាំ បានចូលរួមជាមួយក្លឹបភ្នំពេញក្រោន កាលពីខែកក្កដាឆ្នាំទៅដោយកីឡាកររូបនេះមានបទពិសោធន៍នៅក្នុង Championnat de France leagues ដែលជាលីកលំដាប់លេខ ៤ នៅប្រទេសបារាំងជាមួយក្រុមដូចជា៖ ES Torcy, FC Montceau Bourgogne, US Motte Servolex, SO Chambery Foot 73 និង Le Creusot JO។ សមត្ថភាពរបស់កីឡាកររូបនេះត្រូវបានក្រុមជម្រើសជាតិចាប់អារម្មណ៍ហើយបានលេងក្នុងការប្រកួតជម្រុះពានរង្វាន់ពិភពលោកថែមទៀតផង។

 

អត្ថបទ​៖ មករា

រូបភាព៖​ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត