វ៉ា សុខថន ជាកីឡាករលេងល្អជាងគេក្នុងការប្រកួតជាមួយបៀលប្រាយ

បារាំង July 31, 2015


ការប្រកួតកាលពីថ្ងៃពុធ កន្លងទៅនេះ ដែលជាជំនួបរវាងក្រុមភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន​RSN ទទួលស្វាគមន៍ក្រុម បៀលប្រាយយូណាយធីត ហើយបានយកឈ្នះបៀលប្រាយ ទាំងពិបាកក្នុងលទ្ធផល ១-០ ។ យ៉ាងណាមិញ សម្រាប់ក្រុមភ្នំពេញក្រោន កីឡាករដែលជាកីឡាករដែលលេងល្អប្រចាំការប្រកួតមួយនេះគឺ កីឡាករ វ៉ា សុខថន ត្បិតថាកីឡាករដែលរកគ្រាប់បាល់ដើម្បីទទួលបានជ័យជម្នះគឺរកបានដោយកីឡាករពូកែប្រើល្បឿន Shane ដោយការបញ្ជូនបាល់ដ៏ល្អពី សុខថន។ ។ ចុះហេតុអ្វីលោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber ជ្រើសយកកីឡាករ វ៉ា សុខថន? នេះ! ហេតុផលរបស់គាត់ “គ្រាប់បាល់ដែលយើងរកបានដោយកីឡាករ សុខថន ពិតជាល្អ។ ការបណ្តើរ ការបញ្ជូនបាល់រហ័ស និងការស៊ុតរបស់កីឡាករ Shane ពិតជាល្អមែន។ ការលេងដ៏ល្អរបស់កីឡាករ សុខថន ក្នុងការប្រកួតនេះ គឺបានធ្វើឲ្យរូបគេក្លាយជាកីឡាករល្អជាងគេក្នុងការប្រកួតនេះ”។

75
កីឡាករ វ៉ា សុខថន (ក្រហម) អំឡុងការប្រកួតជាមួយបឹងកេតអង្គរ

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត