ចំណាប់អារម្មណ៍របស់គ្រូបង្គោលភ្នំពេញក្រោន ក្រោយប្រកួតជាមួយបៀលប្រាយ

បារាំង July 31, 2015


បន្ទាប់ពីបានយកឈ្នះលើក្លឹបបៀលប្រាយ ១-០ កាលពីថ្ងៃពុធ លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការប្រកួតមួយនេះថា៖ “បន្ទាប់ពី ៤ ឬ ៥ ប្រកួតចុងក្រោយខ្ញុំតែងតែប្រាប់ទៅកីឡាករទាំងអស់ថាយើងត្រូវតែលេងដោយមានវិន័យហើយរៀបចំឲ្យបានល្អ និងការពារដោយយកចិត្តទុកដាក់។ ខ្ញុំពិតជាសោកស្តាយដែលយើងមិនអាចរកបានគ្រាប់បាល់ច្រើនជាងនេះតែខ្ញុំសប្បាយចិត្តនៅពេលដែលយើងបានបង្ហាញការលេងដោយមានវិន័យ និងបានខំប្រឹងអស់ពីលទ្ធភាព។ ខ្ញុំមិនគិតថាគូប្រកួតរបស់យើងមានឱកាសពិតប្រាកដឡើយក្នុងការប្រកួតទាំងមូល។ ខ្ញុំគិតថាយើងគួរតែអាចបញ្ចប់ការប្រកួតនេះដោយរកបានគ្រាប់បាល់ច្រើនជាងនេះ ប្រាកដណាស់យើងមានឱកាសគ្រប់គ្រាន់សម្រាប់រកបានគ្រាប់ទី ២ និងទី ៣ ក្នុងតង់ទី ២។ មួយទៀតនោះគឺយើងទាំងអស់គ្នាពិតជាសោកស្តាយ និងពិបាកចិត្តជាខ្លាំងដែលបានបាត់បង់កីឡាករមួយរូបដែលលេងតាមអ្វីដែលយើងបានគ្រោងទុកប្រកបដោយវិន័យ និងមិនអាត្មានិយមនោះគឺ ស្រ៊ីន ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាស្រ៊ីន នឹងជាសះស្បើយក្នុងពេលឆាប់ៗ។ ក្រុមទាំងមូលពិតជាភ្ញាក់ផ្អើល ដោយអ្នកខ្លះស្រក់ទឹកភ្នែក ព្រោះតែពួកគេពិបាកចិត្ត ប៉ុន្តែនេះជាបាល់ទាត់ប្រការនេះក៏អាចកើតឡើងចំពោះក្រុមផ្សេងដែរ ហើយយើងត្រូវតែប្រឈមនឹងរឿងបែបនេះ……។ ចុងក្រោយ ខ្ញុំចង់សូមទោសចំពោះអ្នកគាំទ្រក្លឹបបៀលប្រាយទាំងអស់ដោយការដាច់ភ្លើងក្នុងកីឡដ្ឋាន។”

4
លោកSam Schweingruber ឆ្វេងដំបូងគេ

អត្ថបទ៖ ភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត