ងយ ស្រីុន រងរបួសដៃធ្ងន់ធ្ងរ

នូ មករា July 29, 2015


ការប្រកួតរវាងភ្នំពេញក្រោន នឹងបៀលប្រាយ យូណាយធីត កាលពីល្ងាចមិញនេះ បានកើតមាននូវឧបទ្ទវហេតុដ៏អាក្រក់កើតឡើង ពោលនៅសល់ប្រមាណ៣នាទីចុងក្រោយក្នុងម៉ោងបន្ថែមក្នុងតង់ទី២ កីឡាករពាក់លេខ២៦ ងយ ស្រីុន បានលោតតែទបាល់ ដែលលើកចូលពីខ្សែប្រយុទ្ធរបស់បៀលប្រាយទៅក្នុងតំបន់គ្រោះថ្នាក់ ក្នុងបំណងការពារ និងសង្គ្រោះបាល់ ប៉ុន្តែការទម្លាក់ខ្លួនចុះដោយយកដៃច្រត់នោះ បានធ្វើើឱ្យកីឡាកររូបនេះ មានរបួសដៃយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ យើងនឹងមានការបង្ហាញជូននាថ្ងៃស្អែកបន្តទៀត។ គូសបញ្ជាក់ផងដែរថា នេះជាការរបួសដ៏ធ្ងន់ធ្ងរទី៣ ក្នុងរដូវកាលលីកឆ្នាំនេះ ក្រោយពីខ្សែការពារស្វាយរៀង និងណាហ្គាវើលបានទតួលរងរបួស បាក់កជើង និងបាក់ដៃ។
យ៉ាងណាមិញ សូមឱ្យពួកគាត់ឆាប់ជាសះស្បើយ និងវិលមកពិភពបាល់ទាត់វិញ នាពេលឆាប់ៗនេះ!

6
កីឡាករ ងយ ស្រីុន ពាក់លេខ២៦(ខាងឆ្វេង)

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់