ភ្នំពេញក្រោនបើកទ្វារទទួលBBU ខណៈប៉ូលីសប៉ះវេស្ទើន រីឯស្វាយរៀងជួបគីរីវង្ស

បារាំង July 29, 2015


ឈានចូលមកដល់ថ្ងៃនៃសប្តាហ៍ទី៩នៃការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥នេះ​ មានការប្រកួតចំនួន៣គូ ដោយគូទី ១ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានពុះពាររហូតឡើងមកឈរលេខរៀងទី៤ក្នុងតារាងពិន្ទុ ក្រោយពី៣ប្រកួតចុងក្រោយរបស់ខ្លួនគឺទទួលបានជ័យជម្នះរហូត ធ្វើឱ្យខ្លួនឡើងមកឈរក្នុងតំណែងក្រុម៤កំពូលតារាងបណ្តោះអាសន្ន( Top 4) ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមលីករដូវកាលឆ្នាំនេះ  ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ហាក់មិនសូវលេចធ្លោប៉ុន្មាននោះទេ ដោយខ្លួនទទួលបរាជ័យក្នុងការប្រកួតជាបន្តបន្ទាប់ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺស្ងាត់ៗក្រុមនេះបានឡើងមកឈរលេខ៤ក្នុងតារាងពិន្ទុប្រចាំសប្តាហ៍ទី៩នេះ។ យ៉ាងណាមិញ នារសៀលនេះ ខ្លួនបើកទ្វារទទួលស្វាគមន៍ក្រុមវេស្ទើន ដែលជាក្រុមមួយមិនសូវកាក់កបដូចកាលចាប់ផ្តើមលីកសោះ ពោល៣ប្រកួតចុងក្រោយក្នុងទឹកដីរបស់ខ្លួនទទួលបរាជ័យ២ប្រកួត និងក្រៅទឹកដីមួយប្រកួត។ ការប្រកួតនេះនៅសាលាបាល់ទាត់ជាតិបាទី វេលាម៉ោង១៥:៣០នាទីរសៀល។

6

កីឡាកររបស់វេស្ទើន(ស) អំឡុងការប្រកួតជាមួយភ្នំពេញក្រោន

ចំណែកឯមួយគូទៀត ភ្នំពេញក្រោន ក្រោយពីស្ពាយថង់ចេញក្រៅទឹឹកដីរបស់ខ្លួន២ប្រកួត វេច៦ពិន្ទុយកមកហើយនោះ នាល្ងាចនេះខ្លួនបានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ ក្រុមបៀលប្រាយយូណាយធីត ដែលជាក្រុមដែលទើបតែស្គាល់ភាពបរាជ័យតែមួយដងប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី៨ ក្រោមថ្វីជើងក្រុមឈរលេខ១ បឹងកេតអង្គរ។ នាវេលាម៉ោង១៨:០០នាទីល្ងាច។

12

ក្រុមភ្នំពេញក្រោន

Camsports

បៀលប្រាយ យូណាយធីត(ខៀវ) អំឡុងការប្រកួតជាមួយបឹងកេតអង្គរ

អ្វីដែលគួរកត់សម្រាប់គូទាំងពីរខាងលើនេះគឺ តើក្រុមបៀលប្រាយយូណាយធីត អាចការពារតំណែងរបស់ខ្លួនបានដែររឺទេ? ខណៈខ្លួននឹងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន១៣ពិន្ទុស្មើគ្នា តែខ្លួនមានគ្រាប់បាល់ចំណេញច្រើនជាង។ ដោយឡែក តើភ្នំពេញក្រោនអាចរកបានប៉ុន្មានគ្រាប់ពីក្រុមបៀលប្រាយយូណាយធីត ដើម្បីតាមបឹងកេតអង្គរ?

បែរមកគូចុងក្រោយ ក្រុមស្វាយរៀង បើកទា្វរទទួលក្រុមបាតតារាងគីរីវង្សសុខសែនជ័យ នៅកីឡដ្ឋានរបស់ខ្លួន ឯខេត្តស្វាយរៀង នាវេលាម៉ោង១៨:០០នាទីល្ងាចផងដែរ។

អីចឹង! មានតែចាំទស្សនាទាំងអស់គ្នា…

អត្ថបទ៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត