ក្រោនបាន៣ពិន្ទុមែនពិត តែគិតដល់គ្រាប់ចាញ់ដដែល

បារាំង July 27, 2015


ក្នុងការប្រកួតនៃសប្តាហ៍ទី៨នៃការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ ដែលជាការប្រកួតរវាងក្រុមឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាង ភ្នំពេញក្រោន ដែលបានចាកចេញពីរូងរបស់ខ្លួន បំណងយក៣ពិន្ទុ ដើម្បីហក់ឡើងឈរលើកំពូលតារាងនៃពិន្ទុលើក្រុមបឹងកេតអង្គរ តាមរយៈការរកគ្រាប់បាល់ឱ្យបានច្រើនពីក្រុមវេស្ទើន ដែលជាម្ចាស់ទឹកដី។ យ៉ាងណាមិញ បំណងដូចជាការរំពឹងទុករបស់ខ្លួន ចូលដល់តង់ទី១ ភ្នំពេញក្រោនបានបំបែកពងមាន់រហូតឈានដល់ធ្លុះសំណាញ់វេស្ទើន បាន៣គ្រាប់ដំបូងទៅហើយ។ ដូចដែលអ្វីដែលគេថាមែន”គ្រាប់បាល់មូល”  ត្បិតថាខ្លួនមានប្រៀបជាងមែន តែចូលមកដល់តង់ទី២ ខ្លួនដូចជាមិនសូវមានឱកាសរកគ្រាប់បាល់ច្រើនទៅតាមការចង់បាននោះទេ ពោលអាចរកបានតែ២គ្រាប់បន្ថែមទៀតប៉ុណ្ណោះ និងអ្វីដែលកាន់តែមិនពេញចិត្តរបស់ខ្លួនបន្ថែមទៀតនោះគឺ ធ្លោយឱ្យវេស្ទើនអាចរកបាន៣គ្រាប់ទៅវិញនៅក្នុងតង់ទី២នេះ។ ដូច្នេះចប់ការប្រកួតភ្នំពេញក្រោន វេច៣ពិន្ទុទៅផ្ទះ ព្រមជាមួយការបាត់បង់ឱកាសឈរលើកំពូលតារាងពិន្ទុបន្តទៀត។ ហើយអ្វីដែលរឹតតែពិបាកសម្រាប់ភ្នំពេញក្រោននោះ គឺក្រុមដែលជាគូប្រជែងក្នុងតារាងពិន្ទុរបស់ខ្លួន បឹងកេតអង្គរ នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយមិនទាន់ស្គាល់ពាក្យថា ចាញ់ នោះទេនោះ បានយកឈ្នះក្រុម AEU ក្នុងលទ្ធផល ៦-០ កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលលទ្ធផលនេះកាន់តែធ្វើឱ្យភ្នំពេញក្រោនពិបាកនឹងតាមរកគ្រាប់បាល់ចំណេញ ដើម្បីតាមស្មើបឹងកេតអង្គរ ព្រោះខ្លួននៅតាមពីក្រោយចំនួនគ្រាប់បាល់ចំណេញរបស់បឹងកេតអង្គរ ចំនួន៧គ្រាប់ទៀត នេះបើគិតត្រឹមសប្តាហ៍ទី៨នៃការប្រកួត។

ចាំអ៊ុតទាំងអស់គ្នារវាងក្រុមខ្លាំងទាំងពីរនេះតទៅទៀត!

2

តារាងពិន្ទុប្រចាំសប្តាហ៍ទី៨
Untitled

6

ចំណែកគ្រូបង្វឹកភ្នំពេញក្រោន លោក Sam Schweingruber បានបញ្ចេញមតិទៅលើការយកឈ្នះក្លឹបវេស្ទើន ៥-៣ កាលពីម្សិលមិញថា៖ “ពួកយើងទទួលបាន ៣ ពិន្ទុ ហើយពួកយើងត្រូវតែរក្សាលទ្ធផលបែបនេះ។ ក្នុងតង់ទី១ យើងលេងបានយ៉ាងល្អ ដោយមានវិន័យ និងការគ្រប់គ្រងលើការប្រកួត ប៉ុន្តែចុងក្រោយពួកយើងចាកចេញពីទីលានដោយមិនសូវពេញចិត្តដោយសារការប្រកួតបញ្ចប់ទៅដោយមិនដូចនឹងអ្វីដែលយើងបានគ្រោងទុក។ ដូចនេះខ្ញុំត្រូវតែគិតអំពីបញ្ហានេះ ខ្ញុំគិតថាពួកយើងគួរតែរកបានច្រើនគ្រាប់ជាងនេះ ប៉ុន្តែខ្ញុំផ្តោតទៅលើវិន័យ ការប្រើភាពឈ្លាសវៃ ការសម្រេចចិត្តដោយប្រើប្រាស់ភាពវៃឆ្លាត និងការរក្សាកម្លាំង ប៉ុន្តែយើងធ្វើឲ្យគូប្រកួតរកបាន ៣ គ្រាប់វាជាអ្វីដែលមិនគួរឲ្យកើតមានឡើងនោះទេ។ ខ្ញុំមិនសប្បាយចិត្តនោះទេ…………”។

5

អត្ថបទ៖ បារាំង

រូបភាព៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត