លីគកំពូលឈានដល់សប្ដាហ៍ចុងក្រោយ ខណៈបឹងកេត និងទ័ព ត្រូវការឈ្នះដាច់ខាត ដើម្បីតំណែងជើងឯក!

នូ មករា September 5, 2016


 

ភ្នំពេញ៖ បន្ទាប់ពីបានសម្រាកមួយរយៈរួចមក ការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬពានមិត្តហ្វូនខេមបូឌានលីគនឹងបន្ដការប្រកួតជាថ្មីក្នុងសប្ដាហ៍នេះហើយ ហើយក៏ជាសប្ដាហ៍ចុងក្រោយ នារដូវកាលថ្មីនេះផងដែរ ដោយមាន ៥ប្រកួត ខណៈក្រុមតារាងបឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិ (ទ័ព) សុទ្ធតែត្រូវការឈ្នះដាច់ខាតដើម្បីប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ ។

14102162_1781867852050715_3394978774482660284_n (1)

ចំពោះកម្មវិធីប្រកួតសប្ដាហ៍ទី១៨នេះ រួមមាន៖ ថ្ងៃទី០៦ ខែកញ្ញា ក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វាកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមវេស្ទើន វេលាម៉ោង ៦ល្ងាច, ថ្ងៃទី០៩ ខែកញ្ញា ក្រុមអាស៊ីអឺរ៉ុប ជួបក្រុមក្រសួងការពារជាតិ លើទីលានពហុកីឡដ្ឋានជាតិវេលាម៉ោង ៦ល្ងាចនេះ ។ ចំណែកថ្ងៃទី១០ ខែកញ្ញាមាន ៣គូ គឺក្រុមវេស្ទើន បើកកីឡដ្ឋានខ្លួនទទួលក្រុមស៊ីម៉ាក់ វេលាម៉ោង៣:៣០នារីរសៀល, ក្រុមណាហ្គាវើល ជួបក្រុមខេមបូឌានថៃហ្គ័រ វេលាម៉ោង ៣:៣០នារីរសៀល និងក្រុមបឹងកេតអង្គរ ប៉ះក្រុមប៉ូលិស វេលាម៉ោង ៦ល្ងាចនេះ លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា ។ ប៉ុន្ដែក្នុងចំណោម ៥ប្រកួតខាងលើនេះ គូប្រកួតដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺក្រុមក្រសួងការពារជាតិ ប៉ះក្រុមអាស៊ីអឺរ៉ុប និងក្រុមបឹងកេតអង្គរ ប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) ។

13686508_1228953030483122_1661557397653002931_n

ជាបណ្ដោះអាសន្នបឹងកេត កំពុងឈរកំពូលតារាង និងមាន ៤៤ពិន្ទុ ខណៈក្រសួងការពារជាតិ ឈរលេខ២ តែមាន ៤៣ពិន្ទុ ពោលគឺខុសត្រូវគ្នា ១ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះក្រុមខ្លាំងទាំងពីរមិនអាចធ្វេសប្រហែលចំពោះមួយប្រកួតចុងក្រោយនេះឡើយ ជាពិសេសប្រសិនបើកក្រសួងការពារជាតិ ឈ្នះអាស៊ីអឺរ៉ុប គឺបឹងកេតអង្គរ ដាច់ខាតត្រូវការឈ្នះក្រុមប៉ូលិស ទើបអាចក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះបាន ៕

13769571_1228952843816474_1340613924648608443_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត