លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន អាចសងសឹកអាស៊ីអឺរ៉ុបបានឬអត់ល្ងាចនេះ?

នូ មករា August 20, 2016


ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតក្នុងដីរួចមក នៅវេលាម៉ោង ៦ល្ងាចនេះក្រុមភ្នំពេញក្រោននឹងត្រូវជម្រះបញ្ជីចាស់ជាមួយក្រុមបាតតារាងអាស៊ីអឺរ៉ុប នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលជាជំនួបជើងទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ (MCL) ឆ្នាំ២០១៦ គ្រាដែលកាលពីជើងទី១ ភ្នំពេញក្រោន បានភ្លាត់ស្នៀតចាញ់អាស៊ីអឺរ៉ុបក្នុងទឹកដីដោយលទ្ធផល ២-០ នោះ។ ចាំមើលតើភ្នំពពេញក្រោន អាចសងសឹកអាស៊ីអឺរ៉ុបបាន ឬអត់ល្ងាចនេះ?

13892119_1778368562400644_5402389831272463916_n

បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកៅអីលេខ៤ បណ្ដោះអាសន្ន និងមាន ២៥ពិន្ទុក្នុងដៃ ក្រោយប្រកួត ១៦លើកឈ្នះ៧ ស្មើ៤និងចាញ់៥ ។ ប៉ុន្ដែល្ងាចនេះ បើទោះបីភ្នំពេញក្រោន អស់ឱកាសប្រជែងតំណែងជើងឯក តែអតីតក្រុមជើងឯក ៦សម័យកាលនេះត្រូវការឈ្នះក្រុមអាស៊ីអឺរ៉ុបដាច់ខាត ដើម្បីសងសឹក និងស្ដារកិត្តិយសឡើងវិញ ខណៈជើងទី១មិនមានឱកាសទម្លុះសំណាញ់ក្រុមអាស៊ីអឺរ៉ុបនោះ ។ លើសពីនេះភ្នំពេញក្រោន ក៏ត្រូវការឈ្នះ ២ប្រកួតចុងក្រោយដើម្បីស្វែងរកចំណាត់ថ្នាក់ល្អប្រចាំឆ្នាំផងដែរ ។

14034951_1778348375735996_8751763429978767392_n

ដោយឡែកនៅវេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃនេះ ក៏មានមួយប្រកួតផ្សេងទៀតផងដែរ ដែលជាជំនួបរវាងក្រុមខេមបូឌានថាយហ្គឺរ និងក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ នៅកីឡដ្ឋានវេស្ទើន ។ កាលពីជើងទី១ ក្រុមខេមបូឌានថាយហ្គឺរ បានលត់ក្រុមកំពុងឈរលេខ៩ ក្នុងតារាងពិន្ទុនេះដោយលទ្ធផល ៦-០ ។ ដូច្នេះល្ងាចនេះ ក្រុមវេស្ទើន ក៏ត្រូវសងសឹកក្រុមខេមបូឌានថាយហ្គឺរ ដើម្បីស្ដារមុតមាត់វិញដែរ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត