អាវក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងមកដល់ឆាប់ៗនេះ!
នូ មករា July 15, 2015
នាមុននេះបន្តិច គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញនូវអាវក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដែលនឹងមកដល់នៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៥ នេះ ទាំងពណ៌ខៀវ និងក្រហម ជាមួយនឹងទំហំអាវគ្រប់ប្រភេទ (S,M,L,XL and XXL)។ ក្នុងនោះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានអំពាវនាវឱ្យអ្នកគាំទ្របាល់ទាត់ទាំងអស់រួសរាន់អញ្ជើញមកជាវដែលមានលក់នៅហាង FBT Store នៅមុខទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែមួយគត់។ គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានដាស់តឿនដល់អ្នកមានបំណងទិញអាវ សូមប្រយ័ត្នចំពោះផលិតផលក្លែងក្លាយដែលមានលក់នៅហាងសំលៀកបំពាក់កីឡាដ៏ទៃទៀតពីព្រោះក្រុមហ៊ុន FBT មិនមានបោះដុំអាវក្រុមជម្រើសជាតិនេះឡើយ។ តោះ!មកទស្សនាតិចមើល! ពេញចិត្តមួយណា?
Jill | Smith | 50 |
Eve | Jackson | 94 |
អត្ថបទ៖ បារាំង
រូបភាព៖NOCC