ពានរង្វាន់ Asia Champions Trophy U-18 2015 នឹងចាប់ផ្តើមនាដើមខែសីហា

បារាំង July 15, 2015


សម្រាប់ការប្រកួត Asia Champions Trophy U-18 2015 ជាលើកទី៣ ក្នុងឆ្នាំនេះ នឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែសីហា រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានក្រុមចំនួន៨ ចូលរួមពីប្រទេសចំនួន៦ផ្សេងគ្នា ហើយត្រូវបានបែងចែកជា២ពូល ក្នុងនោះក្លឹបភ្នំពេញក្រោន ដែលតំណាងឱ្យកម្ពុជា ស្ថិតនៅពូលជាមួយ  Kashima Antlers របស់ជប៉ុន,  PVF របស់វៀតណាម  និង Frenz United B របស់ម៉ាឡេស៊ី។ ដោយឡែកពូលមួយទៀត​មាន​ ក្រុមពីរមកពី​ម៉ាឡេស៊ីគឺ Frenz United A   និង Felda United  និងពីរក្រុមទៀត Chonburi របស់​ថៃ, AIFF របស់​ឥណ្ឌា។ ចំពោះការប្រកួតនឹងត្រូវធ្វើឡើង ជាលក្ខណៈ Home/Away ក្នុងការប្រកួតដំបូងរបស់ភ្នំពេញក្រោន នឹងត្រូវជួបជាមួយនឹងក្រុមដែលទទួលបាននូវភាពជោគជ័យបំផុតរបស់ជប៉ុនគឺKashima Antlers ដែលធ្វើឡើងនៅកីឡដ្ឋានដែលមានសមត្ថភាពផ្ទុកទស្សនិកជនបាន៤ម៉ឺននាក់របស់ក្រុមKashima Antlers នៅប្រទេសជប៉ុនតែម្តង។ យ៉ាងណាមិញ សម្រាប់ការប្រកួតដែលភ្នំពេញក្រោនធ្វើជាម្ចាស់ផ្ទះត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN របស់ខ្លួន និងមានផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័នផងដែរ។ នេះបើតាមការឱ្យដឹងរបស់លោក Andy Brouwer មន្ត្រីព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន។

11204434_1066554113372112_286102956659284345_n

10441260_519489391511711_4758306530578866754_n(រូបភាពPPCFC Vs GUANGDONG FA កាលឆ្នាំ២០១៤)

10300015_512123205581663_2819177987136055636_n

10325143_512128102247840_4890115203096836289_n

អត្ថបទ៖បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត