ភ្នំពេញក្រោន ឬក្រសួងការពារជាតិ ជាអ្នកបាន៣ពិន្ទុ ថ្ងៃស្អែក

បារាំង July 14, 2015


នៅក្នុងជំនួបរវាងក្រុមខ្លាំងទាំងពីរ ភ្នំពេញក្រោន នឹងក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តទៅថ្ងៃស្អែកនេះ នៅកីឡដ្ឋាន RSN របស់ម្ចាស់ផ្ទះភ្នំពេញក្រោន តើក្រុមណាមួយដែលអាចរកបាន៣ពិន្ទុ? គួររំលឹកផងដែរថា មុនលីកកំពូលមិត្តហ្វូនខេមបូឌាន លីក ឆ្នាំ២០១៥ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពរវាងក្រុមទាំងពីរផងដែរ ដោយភ្នំពេញក្រោន បានយកឈ្នះក្រសួងការពារជាតិ ដោយលទ្ធផល ៣ ទល់នឹង១។ ចុះសម្រាប់ថ្ងៃស្អែក ក្លឹបភ្នំពេញក្រោន អាចនឹងមានឱកាសទទួលបាន៣ពិន្ទុ ដើម្បីអាចឈរនៅកំពូលតារាងបណ្តោះអាសន្នដែររឺយ៉ាងណា ហើយខ្លួនអាចរក្សានូវភាពមិនទាន់ស្គាល់ពាក្យថា”ចាញ់” ចាប់តាំងពីលីកកំពូលឆ្នាំ២០១៥ នេះចាប់ផ្តើមប្រមាណជាពីរសប្តាហ៍កន្លងទៅ ដោយនៅក្នុង៤ ប្រកួតនេះ ភ្នំពេញក្រោន ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ ឈរលេខរៀងទី២ ក្រោមក្លឹបបឹងកេតអង្គរ រីឯក្រសួងការពារជាតិ ក្នុង៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ឈរលេខរៀងទី៦ ក្នុងតារាងគិតត្រឹមសប្តាហ៍ទី២នេះ។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! ថ្ងៃពុធ ទី១៥ ស្អែកនេះ នៅកីឡដ្ឋាន RSN វេលាម៉ោង ៦ល្ងាច។

_MG_8987

_MG_8971 (រូបភាពក្នុងការប្រកួតមិត្តភាព)

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត